Connect with us

សន្តិសុខសង្គម

ពលរដ្ឋសំណូមពរអាជ្ញាធរជួសជុលផ្លូវមួយខ្សែនៅជាប់របងផ្សារ ២០០២ ខូចខាតរាប់ឆ្នាំមកហើយ

បានផុស

នៅ

ប្រជាពលរដ្ឋរស់នៅមូលដ្ឋានសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ស្នើឲ្យអាជ្ញាធរជួយជួសជុលផ្លូវមួយខ្សែប្រវែងជាង ១០០ម៉ែត្រ នៅជាប់របងផ្សារ ២០០២ ដែលខូចពិបាកធ្វើដំណើរជាយូរឆ្នាំមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី តូ រចនា ពលរដ្ឋរស់នៅអមសងខាងផ្លូវបានអោយដឹងថា ក្នុងនាមគាត់ជាពលរដ្ឋ មិនសូវសប្បាយនោះទេ ពេលដែលអាជ្ញាធរបណ្តែតបណ្តោយអោយផ្លូវមួយខ្សែនេះខូចខ្លាំងទៅ ពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកស្រីបន្តថា ពួកគាត់ធ្លាប់បានឃើញអាជ្ញាធរចុះវាស់វែងត្រួតពិនិត្យ២ទៅ៣ដងដែរ ប៉ុន្តែវាស់វែងហើយ ក៏ស្ងាត់ឈឹង ទុកចោលរហូតមកដល់បច្ចុប្បន្ន។

លោក ហ រតនា ពលរដ្ឋក្បែរនោះបានលើកឡើងបន្ថែមថា រាល់ពេលមានភ្លៀងធ្លាក់ម្តងៗ លិចផ្លូវពិបាកឆ្លងកាត់ និង មានទឹកដក់តាមជង្ហុកពិបាករស់នៅតែម្តង។ ប៉ុន្តែនៅពេលពលរដ្ឋនាំគ្នាប្រមូលថវិកាទិញគ្រួសចាក់ តាមជង្ហុកបែរមានអាជ្ញាធរចុះមកស្តីបន្ទោសទៅវិញ។ មិនតែប៉ុណ្ណោះ តាមរបងផ្សារក្បែរផ្លូវបេតុងខូចនេះ ក៏ឃើញមានសំរាម​ពាស​វាល​ពាស​កាល ដោយមិនមានធុងសម្រាប់ដាក់នោះឡើយ។

ពាក់ព័ន្ធបញ្ហាផ្លូវបេតុងដែលខូចនេះ ក្រុមការងារបានព្យាយាមទំនាក់ទំនងទៅកាន់ លោក ចៅសង្កាត់អូរបែកក្អមតាមរយៈទូរស័ព្ទជាច្រើនដងដែរ ប៉ុន្តែមិនមានអ្នកលើកនោះឡើយ ។

ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជួយស្ថាបនាជួសជុលផ្លូវនៅចំណុចខូចខាតនេះផង ព្រោះពួកគាត់ពិបាករស់នៅខ្លាំងដោយសារផ្លូវខូចអស់ហើយ និងមានជង្ហុកធំៗ ថែមទៀតផង និងមេត្តារកដំណោះស្រាយជូនពួកគាត់អោយបានលឿនជាងនេះ ដើម្បីអោយពលរដ្ឋងាយស្រួលរស់នៅ និងធ្វើដំណើរ៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម