Connect with us

សន្តិសុខសង្គម

នគរបាលរាជធានី បានបញ្ជូនខ្លួនលោក លី សាម៉េត ដល់តុលាការហើយនៅព្រឹកថ្ងៃទី៥វិច្ឆកានេះ

បានផុស

នៅ

កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា នេះ បានបញ្ជូនខ្លួនលោក លី សាម៉េត ដល់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីអនុវត្តនីតិវិធីច្បាប់។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅមុននេះបន្តិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបថា តាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក សំ វិច្ឆិកា លោក លី សាម៉េត បានចូលសារភាព និងប្រគល់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតាមរយៈលោកឧត្ដមសេនីយ៍ឯក ជួន ណារឹន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបាននាំខ្លួនពីខេត្តព្រះសីហនុ មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅយប់ថ្ងៃទី៤ ខែវិច្ឆិកា យប់មិញនេះដើម្បីសាកសួរ។

ការចូលខ្លួនសារភាពរបស់លោក លី សាម៉េត នេះ បន្ទាប់ពីស្ដេចតេជោ ហ៊ុន សែន ស្នើឲ្យកម្លាំងសមត្ថកិច្ចត្រូវនាំខ្លួនបុគ្គលរូបនេះបញ្ជូនឲ្យតុលាការ ក្រោយលោក លី សាម៉េត ចេញឃ្លីបវីដេអូសារភាពកំហុសរបស់ខ្លួនដែលយកឈ្មោះសម្ដេចតេជោដើរបោកលុយគេជាច្រើន។

ទោះបីចេញវីដេអូសុំទោសយ៉ាងណាក្ដី សម្ដេចតេជោមិនអាចលើកលែងបានទេ ព្រោះនេះជាការធ្វើឲ្យប៉ះពាល់ដល់​កិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់សម្ដេចយ៉ាងធ្ងន់ធ្ងរ។ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា មិនអាចធ្វើបែបនេះបានឡើយនគរបាលយុត្តិធម៌ត្រូវតែនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី ដោយមិនបន្តឱ្យ លី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម