Connect with us

សន្តិសុខសង្គម

មន្ត្រីជំនាញសម្រេចផ្អាកចរាចរណ៍រថយន្ដធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់ផ្លូវជាតិលេខ៣ដោយសារជំនន់ទឹកភ្លៀង

បានផុស

នៅ

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានសម្រេចផ្អាកចរាចរណ៍រថយន្ដដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់ផ្លូវជាតិលេខ៣ ជាបណ្ដោះអាសន្ន ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសផ្អាកចរាចរណ៍លើរថយន្ដធុនធ្ងន់នេះ បន្ទាប់ពីជំនន់ទឹកភ្លៀងបានជន់លិចហូរកាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខម៤១ ដល់គីឡូម៉ែត្រលេខ៤៣ (ផ្សារត្រាំខ្នារ) ស្ថិតក្នុងស្រុកគងពិសី និងចន្លោះគីឡូម៉ែត្រលេខ៥៣ ដល់ គីឡូម៉ែត្រលេខ ៥៥ (ផ្សារប៉ាង្គសី) ស្ថិតក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ជាមួយនឹងការជូនដំនឹងពីការផ្អាកចរាចរណ៍លើរថយន្ដដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៏បានអំពាវនាវឲ្យម្ចាស់រថយន្ត ក៏ដូចជាអ្នកបើកបររថយន្ដដឹកទំនិញធុនធ្ងន់ទាំងអស់ដែលធ្វើចរាចរណ៍ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពត និងសម្រាប់ទិសដៅពីខេត្តកំពតឆ្ពោះទៅរាជធានីភ្នំពេញ សូមធ្វើដំណើរវាងតាមផ្លូវជាតិលេខ២២ ឆ្ពោះទៅផ្លូវជាតិលេខ២ (ស្តុបអង្គតាសោម-ក្រុងដូនកែវ) ឬវាងទៅតាមផ្លូវជាតិលេខ៤១ ជាបណ្តោះអាសន្នសិន។

សូមជម្រាបបន្ថែមថា កាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ម្សិលមិញនេះ លោក ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំ តំណាងឲ្យលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានធារាសាស្រ្តកសិកម្ម ចុះពិនិត្យមើលជាក់ស្តែងស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រស្រុកបាទី ទីតាំងដែលបានកាយផ្តាច់​ត្រង់ចំណុចចុងប្រឡាយមេទី២ នៃប្រព័ន្ធធារាសាស្ត្រហនុមាន ស្ថិតក្នុងភូមិរំចេក ឃុំត្នោត ដើម្បីរំដោះជំនន់ទឹកភ្លៀងទៅកាន់បឹងទំនប់រលក ស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ។

បន្ទាប់មកពីពិនិត្យទីតាំងដែលកាយផ្ដាច់រួច លោករដ្ឋលេខាធិការប្រចាំការ បានបញ្ជាឱ្យក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋាន ត្រៀមកាយផ្តាច់ទីតាំងចំនួន១កន្លែងទៀត ស្ថិតនៅក្នុងភូមិត្រពាំងយោង ឃុំពារាម ទម្លាក់ចូលបឹងក្រាំងក្រចាង និងបឹងស្វាយខម ដើម្បីជួយពន្លឿនការរំដោះជំនន់ទឹកភ្លៀងចេញពីឃុំត្រពាំងសាប ឃុំពារាម ឃុំចំបក់ និងឃុំត្នោត។ ទន្ទឹមនឹងនេះ លោកក៏បានណែនាំដល់ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានធ្វើការសិក្សាទីតាំងទាំង២នេះ ដើម្បីសាងសង់សំណង់សិល្បការ្យបន្ថែម បន្ទាប់ពីជំនន់ទឹកភ្លៀងបានបញ្ចប់៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម