Connect with us

សន្តិសុខសង្គម

២ សប្ដាហ៍ សមត្ថកិច្ចបង្ក្រាបករណីល្បែងស៊ីសងចំនួន ១៩ ករណី

បានផុស

នៅ

ក្នុង​រយៈពេល ២ សប្ដាហ៍ មកនេះ គិត​ចាប់ពី​ថ្ងៃ​ទី ១៩ ខែ​តុលា រហូតដល់​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ករណី​ល្បែងស៊ីសង​នៅ​ទូទាំង​ប្រទេស កើន​ឡើង​បន្តិចបន្តួច​ប៉ុណ្ណោះ ពោល​គឺ​មាន ១៩ ករណី បើ​ធៀប​នឹង ២ សប្ដាហ៍ កន្លងទៅ មាន ១០ ករណី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​បញ្ជាក់​ពី លោក​បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ទោះបី​មានការ​កើន​ឡើង ៩ ករណី ប៉ុន្តែ​ចំនួន​នេះ​បន្ត​ស្ថិត​ក្នុង​អត្រា​តិចតួច ខណៈ​មូលដ្ឋាន​កើតមាន​ករណី​នេះ រួមមាន ខេត្តកំពង់ធំ បាត់ដំបង ក្រចេះ ត្បូងឃ្មុំ កំពត កណ្តាល សៀមរាប និង​រាជធានី​ភ្នំពេញ ដោយ​អាជ្ញាធរ​បាន​អនុវត្ត​ទាំង​វិធានការ​អប់រំ ណែនាំ ធ្វើ​កិច្ច​បញ្ឈប់ និង​បញ្ជូន​ទៅ​តុលាការ។

លោក​បណ្ឌិត បន្ថែម​ថា «​លទ្ធផល​នេះ​បង្ហាញ​ច្បាស់​ថា អាជ្ញាធរ​មូលដ្ឋាន​ទូទាំង​ប្រទេស ពិតជា​សកម្ម​ក្នុង​ការងារ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ហើយ​ប្រជាពលរដ្ឋ​ចូលចិត្ត​លេងល្បែង​ស៊ីសង​ក៏មាន​ការយល់ដឹង​ច្រើន ខ្លះ​ក៏មាន​ការ​ខ្លាចរអា​វិធានការ​សមត្ថកិច្ច ស្របពេល​ពលរដ្ឋ​នៅ​មូលដ្ឋាន រួមទាំង​អ្នកសារព័ត៌មាន ក៏​ចូលរួម​ផ្ដល់ដំណឹង និង​រាយការណ៍​មក​សមត្ថកិច្ច​»។

សូម​បញ្ជាក់​ថា រាជរដ្ឋាភិបាល បាន​ដាក់​ចេញ​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព ដោយ​ក្នុង​ចំណុច​ទី ២ នៃ​គោលនយោបាយ​នោះ បាន​រំលេច​នូវ​លក្ខណសម្បត្តិ នៃ​ការ​គ្មាន​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ។ គោលនយោបាយ​នេះ ក៏​មាន​គោលដៅ​ជំរុញ​បំផុស​ចលនា​អប់រំ​មហាជន​ចូលរួម​បង្ការ ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ​ផង​ដែរ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

EU ផ្អាក​ពន្ធ​សងសឹក​អាមេរិក​ ​ដើម្បីបើកផ្លូវចរចា ​

សុខភាព៣ នាទីutes មុន

មន្ត្រីជំនាញសុខាភិបាល ណែនាំពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការពុលចំណីអាហារ និងពុលស្រា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

សមាគមវាយនភណ្ឌកម្ពុជាស្នើដល់ម្ចាស់រោងចក្រ សហគ្រាស បើកប្រាក់ឈ្នួលដល់កម្មករនិយោជិត ឱ្យបានមុនថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

អាស៊ានព្រមានពីហានិភ័យអស្ថិរភាពសេដ្ឋកិច្ចសកល ជុំវិញពន្ធ​បដិការអាមេរិក

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

​ក្នុងមហាសង្គ្រាន្ត​ឆ្នាំថ្មី លោក​ថាក់ស៊ីន និង​កូនស្រី​​នាយករដ្ឋមន្ត្រី ​នឹង​​ធ្វើដំណើរ​ទៅស្រុកកំណើត​​​នៅខេត្តឈៀងម៉ៃ​

សន្តិសុខសង្គម១៤ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១២ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម