Connect with us

សន្តិសុខសង្គម

នគរបាលខេត្តក្រចេះ ឃាត់រថយន្តមួយគ្រឿង ក្រោយបង្កគ្រោះថ្នាក់ចរាចរស្លាប់មនុស្ស ២ នាក់ និងរបួសធ្ងន់ម្នាក់

បានផុស

នៅ

ដោយ​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍​ទោ អ៊ូ សុប៊ុណ្ណា ស្នង​ការ​នគរបាល​ខេត្ត​ក្រចេះ និង​មាន​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត កម្លាំង​នគរបាល​ស្រុក​​ចិត្របុរី សហការជា​មួយកំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អូគ្រៀង​សែនជយ័ នាវេលាម៉ោង ៩:១៥នាទីព្រឹកថ្ងៃទី ០៥ ខែវិច្ឆិការ ឆ្នាំ២០២៤ បាន​ចុះ​ស្រាវជ្រាវ​រកឃើញ និង​ឃាត់​រថយន្ត ១ គ្រឿង ដែល​ព្យាយាម​បើក​រត់​គេច ក្រោយ​​បង្កគ្រោះថ្នាក់ចរាចរ បណ្ដាល​ឲ្យ​មនុស្សស្លាប់ ២ នាក់ និង​របួស​ធ្ងន់ម្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីលោក វរសេនីយិ៍ឯក ប៊ុត នឿន អធិការ​ស្រុកចិត្របុរីបាន​ឲ្យដឹង​ថា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៨ និង ១០នាទី មានករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយកើត​ឡើង​រវាង​ម៉ូតូបុក​រថយន្តម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៉ិច ពាក់ស្លាកលេខ ភ្នំពេញ 3A0206 បាន​ខ្ទាតទៅ​ប៉ះ​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​កង់​បី ធ្វើដំណើរ​បញ្ច្រាស​ទិសដៅ​គ្នា ពី​ខាង​ជើង ទៅ​​ខាង​ត្បូង លើ​ផ្លូវជាតិ​លេខ៧ (ក្រចេះ-ស្ទឹងត្រែង) នៅចំណុច​ភូមិ​សម្បទាន​កាំពី ឃុំ​​សំបុក ស្រុក​ចិត្របុរី ខេត្តក្រចេះ បណ្តាល​ឲ្យ​ស្លាប់មនុស្ស ០២ នាក់ ភេទប្រុស នៅហ្នឹងកន្លែងកើតហេតុ និង​រងរបួស​ធ្ងន់ ០១នាក់ ភេទប្រុស ដូចគ្នា។

ប្រភពដដែលបាន​បន្ត​ឲ្យដឹងថា ក្រោយ​ពេល​កើត​ហេតុរួច រថយន្តបង្ក​បានព្យាយាម​បើករត់គេច ដោយយក​ទៅលាក់ទុកនៅ​​ចំណុច​ភូមិស្រែត្រែង ឃុំ​ក្បាលដំរី ស្រុកអូគ្រៀងសែនជ័យ​ តែទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ច​ខិតខំ​ស្រាវជ្រាវ​រហូតរក​ឃើញ និង​ឃាត់​បានសម្រេច។

ក្រោយពេលកើតហេតុ សាកសព​ជនរង​គ្រោះ​ទាំងពីរ​នាក់​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ជូនក្រុម​គ្រួសារ​នៃ​សពយក​ទៅ​ធ្វើបុណ្យតាមប្រពៃណី រីឯជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅមន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ។ ចំពោះ​វត្ថុ​តាង​​រថយន្តបង្ក និងម៉ូតូទាំង ០២គ្រឿង ត្រូវបាន​យកមក​រក្សា​ទុក្ខជា​បណ្ដោះអាសន្ន​នៅ​អធិការរដ្ឋាន​ស្រុកចិត្របុរី ដើម្បី​បន្តនីតិវិធីច្បាប់៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

Sokha Hotels

ព័ត៌មានពេញនិយម