សន្តិសុខសង្គម
ផ្លូវជាតិលេខ៣ នឹងបើកឲ្យដំណើរការចរាចរណ៍ជាធម្មតាវិញនៅរសៀលថ្ងៃទី៧វិច្ឆិកានេះ
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅព្រឹកថ្ងៃទី៧ វិច្ឆិកា នេះថា បើគ្មានការប្រែប្រួលដោយប្រការចៃដន្យណាមួយទេ មន្ត្រីជំនាញនឹងបើកឲ្យដំណើរការចរាចរណ៍លើផ្លូវជាតិលេខ៣ ពេញលេញជាប្រក្រតីឡើយវិញ។ ការប្រកាសរបស់អ្នកនាំពាក្យរូបនេះ ក្រោយពីស្ថានភាពទឹកលិចកំណាត់ផ្លូវជាតិលេខ៣ បានស្រកផុតពីតួផ្លូវជាតិជាស្ថាបពរ។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គិតត្រឹមវេលាម៉ោង៧ព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្ថានភាពទឹកលិចកំណាត់ផ្លូវជាតិលេខ៣ បានស្រកផុតពីតួផ្លូវជាតិជាស្ថាបពរ ដោយឡែកត្រង់ចន្លោះគីឡូម៉ែត្រលេខ៤៣-៤៤(ផ្សារត្រាំខ្នាំ)បន្តបិទសម្រាប់រថយន្តធំជាបណ្តោះអាសន្នមួយព្រឹកទៀតនៅឡើយ ដើម្បីបង្ការការខូចខាតផ្លូវ ព្រោះគ្រឹះផ្លូវនៅសើមជ្រាយនៅឡើយ។ ប៉ន្តែលោកបានបញ្ជាក់បន្ថែមថា នៅវេលាម៉ោង១និង០០រសៀលថ្ងៃទី៧ ខែវិច្ឆិកានេះ បើគ្មានការប្រែប្រួលដោយប្រការចៃដន្យណាមួយទេ យើងនឹងបើកឲ្យដំណើរការចរាចរណ៍ពេញលេញជាប្រក្រតីឡើយវិញ។

សូមជម្រាបថា កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ មន្ត្រីជំនាញបានប្រកាសផ្អាកចរាចរណ៍រថយន្ដដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់ផ្លូវជាតិលេខ៣ ជាបណ្ដោះអាសន្ន ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន បន្ទាប់ពីជំនន់ទឹកភ្លៀងបានហូរកាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខម៤១ ដល់គីម៉ែត្រលេខ៤៣ (ផ្សារត្រាំខ្នារ) ស្ថិតក្នុងស្រុកគងពិសី និងចន្លោះគីឡូម៉ែត្រលេខ៥៣ ដល់ គីឡូម៉ែត្រលេខ ៥៥ (ផ្សារប៉ាង្គសី) ស្ថិតក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្នុងសេចក្ដីប្រកាសនោះ មន្ត្រីជំនាញក៏បានអំពាវនាវឲ្យម្ចាស់រថយន្ត ក៏ដូចជាអ្នកបើកបររថយន្ដដឹកទំនិញធុនធ្ងន់ទាំងអស់ដែលធ្វើចរាចរណ៍ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពត និងសម្រាប់ទិសដៅពីខេត្តកំពតឆ្ពោះទៅរាជធានីភ្នំពេញ សូមធ្វើដំណើរវាងតាមផ្លូវជាតិលេខ២២ ឆ្ពោះទៅផ្លូវជាតិលេខ២ (ស្តុបអង្គតាសោម-ក្រុងដូនកែវ) ឬវាងទៅតាមផ្លូវជាតិលេខ៤១ ជាបណ្តោះអាសន្នសិន៕
អត្ថបទ៖ សុខុម




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


