Connect with us

សន្តិសុខសង្គម

ស្ត្រីមានផ្ទៃពោះម្នាក់ ត្រូវប្ដី និងស្រីស្នេហ៍ ព្រួតវាយរហូតរលូតកូនក្នុងផ្ទៃ

បានផុស

នៅ

ស្ត្រី​មាន​ផ្ទៃពោះ ២ ខែ ម្នាក់ ត្រូវ​ប្ដី និង​ស្រី​ស្នេហ៍ ព្រួត​វាយ​រហូត​រលូត​កូន​ក្នុង​ផ្ទៃ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្បែរ​ខាង​ជួយ​អន្តរាគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង ៤០ នាទី​យប់ ថ្ងៃ​ទី ៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ស្ថិត​ក្នុង​បុរី​មួយ​កន្លែង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

បើ​តាម​ប្រភព​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ត្រី​រងគ្រោះ​មាន​ផ្ទៃពោះ​ចំនួន ២ ខែ បាន​នាំ​កូន​ប្រុស​កូនស្រី រួម​ទាំង​បងប្អូន ទៅ​តាម​រក​ប្តី​ដល់​ផ្ទះ​របស់​ស្រី​ស្នេហ៍​ប្តី ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​បុរី​មួយ​កន្លែង។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ស្ត្រី​រងគ្រោះ បាន​គោះ​ទ្វារ​ផ្ទះ​ហៅ​ប្តី​របស់​គាត់ ដើម្បី​ឲ្យ​ចេញ​មក​ក្រៅ​និយាយ​ដោះស្រាយ​គ្នា ប៉ុន្តែ​មិន​ទាន់​បាន​និយាយ​ផង ស្រាប់តែ​ស្រី​ស្នេហ៍​របស់​ប្តី​បាន​បើកទ្វារ​ចេញ​មក​ក្រៅ ទាស់​សម្តី​គ្នា ឈាន​ដល់​ការ​លោត​ធាក់​ស្ត្រី​រងគ្រោះ។ ភ្លាមៗ នោះ ប្តី​របស់​ស្ត្រី​រងគ្រោះ បាន​ចេញ​មក​បន្ថែម​មួយ​ជង្គង់​ទៀត ធ្វើ​ឲ្យ​ស្ត្រី​រងគ្រោះ​ខ្ទាត​ទៅ​ផ្ទប់​ជាមួយ​ម៉ូតូ បណ្ដាល​ឲ្យ​ហូរ​ឈាម​ដាប​ពេញ​ខាងមុខ​ផ្ទះ និង​រលូត​កូន​តែម្ដង។

ប្រភព​ដដែល​បន្ថែម​ថា មុន​នឹង​ស្ត្រី​រងគ្រោះ​ឈាន​ដល់​ការ​ទៅ​តាម​រក​ប្តី​ដល់​ផ្ទះ​ស្រី​ស្នេហ៍​នេះ គឺ​កាលពី​កន្លងមក ស្ត្រី​រងគ្រោះ និង​ប្តី មាន​ទំនាស់​មិន​ចុះ​សម្រុង​គ្នា និង​បាន​ទៅ​ដាក់​ពាក្យ​សុំ​លែងលះ​ម្តង​រួច​មក​ហើយ ប៉ុន្តែ​អ្នក​ច្បាប់​នៅ​ភូមិ​ឃុំ​សង្កាត់​បាន​ជួយ​សម្របសម្រួល ដោយ​ឲ្យ​ភាគី​ប្ដី​ធ្វើ​កិច្ច​សន្យា​ឈប់​បន្ត​ការ​ទាក់ទង​ជាមួយ​ស្ត្រី​ស្នេហ៍​បន្ត​ទៀត ទើប​ស្ត្រី​រងគ្រោះ​ជឿជាក់​លើ​ប្ដី​វិញ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ប្តី​ស្ត្រី​រងគ្រោះ និង​ស្រី​ស្នេហ៍ ទៅកាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំងធ្នង់ ដើម្បី​សាកសួរ និង​អនុវត្ត​តាម​នីតិវិធី​ច្បាប់។ ចំណែក​ស្ត្រី​រងគ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​បងប្អូន​បញ្ជូន​ទៅ​ពេទ្យ​ឯកជន​ដែល​នៅ​ជិត​នោះ​ភ្លាមៗ ដើម្បី​សង្គ្រោះ តែ​ដោយសារ​មាន​ឈាម​ហូរ​ច្រើនពេក ទើប​ពេទ្យ​ឯកជន ​បញ្ជូន​ទៅ​ពេទ្យ​សម្ភព​ក្រុង​វិញ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៨ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម