សន្តិសុខសង្គម
កូនប្រុសបង្កើតកាប់សម្លាប់ម្ដាយវ័យ៨៤ឆ្នាំស្លាប់ក្នុងថ្លុកឈាម
ជនដៃដល់ជាកូនបង្កើតបានកាប់ប្រហារម្តាយខ្លួនឯងបណ្តាលឲ្យស្លាប់ភ្លាមៗនៅក្នុងផ្ទះ ស្ថិតក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទោះជាយ៉ាងណាជនដៃដល់ត្រូវបាននគរបាលចាប់ខ្លួនភ្លាមៗ ដែលជាជនមានជំងឺសរសៃប្រសាទ។

តាមប្រភពពីលោកវរសេនីយ៍ត្រី ព្រំ សុផល មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ បានឲ្យដឹងថា ករណីឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ ស្រ្តីជាម្តាយដែលកូនប្រុសកាប់សម្លាប់បណ្តាលឲ្យស្លាប់ឈ្មោះ សង វណ្ណនី អាយុ៨៤ឆ្នាំ។ ចំណែកជនដៃដល់ឈ្មោះ ស្រេង ឆាយ ភេទប្រុសអាយុ៥៤ឆ្នាំ មុខរបរនៅផ្ទះ(មានជំងឺសសៃប្រសាទ)។
ប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីជាម្តាយកំពុងសម្រាកលើគ្រែក្នុងផ្ទះ រួចក៏ឮសម្លេងស្រែកហើយក៏បានឃើញជនដៃដល់កាន់កាំបិតចេញមកមុខផ្ទះ ប៉ុន្តែស្ត្រីរងគ្រោះបានស្លាប់បាត់ទៅ។ ចំណែកជនដៃដល់ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ព្រែកប្រាចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ នរា



-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ