Connect with us

សន្តិសុខសង្គម

អាជ្ញាធររាជធានី ចុះពិនិត្យទីតាំងរៀបចំកន្លែងស្នាក់នៅរបស់កីឡាករអុំទូក

បានផុស

នៅ

លោក ឃ្លាំង ហួត និងលោក អ៊ីមរ៉ន ហាស្សាសាន់ អភិបាលរងរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីគណកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងមានការចូលរួមពីរដ្ឋបាលខេត្តនីមួយៗ បានចុះពិនិត្យទីតាំងស្នាក់នៅរបស់កីឡាករ កីឡាការិនីប្រណាំងទូក ដែលរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំជូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារក៏បាននាំតំណាងខេត្ត ដើម្បីពិនិត្យ និងកំណត់ទីតាំងចំណតទូក តាមច្រាំងទន្លេ និងផ្លូវដើម្បីក្រុមការងារទូកទាំងអស់ងាយស្រួលក្នុងការឡើងមកដីគោកស្នាក់នៅក្នុងរោង ដែលសាលារាជធានីភ្នំពេញរៀបចំជូន។

អនុគណៈកម្មការ គ្រប់គ្រងទូក ក៏បានសំណូមពរដល់គ្រប់រដ្ឋបាលខេត្ត និងអង្គភាព សូមសហការឱ្យបានល្អ ជាពិសេសត្រូវយកចិត្តទុកដាក់រឿងអនាម័យ វេចខ្ចប់សំរាមឱ្យបានល្អ ដើម្បីងាយស្រួលក្រុមការងារក្នុងការប្រមូល។

សូមបញ្ញាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺថ្ងៃព្រហស្បតិ៍ សុក្រ និងសៅរ៍ ទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដោយមានទូក ង ចូលរួមប្រកួតប្រជែងចំនួន៣៤៦ទូក លើសពីឆ្នាំកន្លងទៅ ៩ទូក និងមានកីឡាករចំណុះទូកប្រមាណជាង២ម៉ឺននាក់ និងប្រទីបចំនួន៣៥ប្រទីប៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទីutes មុន

ការពង្រីកវិសាលភាព ប.ស.ស. របស់រាជរដ្ឋាភិបាល ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពពលរដ្ឋ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ជួបសួរសុខទុក្ខ និងផ្ដល់អំណោយដល់អ្នកបោសសម្អាត កំឡុងពេល និងក្រោយព្រះរាជពិធីបុណ្យអុំទូក ១១៥០នាក់

កីឡា៦ ម៉ោង មុន

លទ្ធផលបញ្ចប់ជើងទី១ វគ្គ៨ក្រុមចុងក្រោយពានពាន​សម្តេចតេជោ

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល បង្ហាញមុខជនសង្ស័យ ១០ នាក់ បង្កហិង្សាដោយចេតនា ស្លាប់ម្នាក់ និងរបួសច្រើននាក់

ជីវិតកម្សាន្ដ៦ ម៉ោង មុន

អតីតនាដការបាំបុរាណទសវត្សរ៍៩០ អ្នកស្រី អូន សុកា ទទួលមរណភាព នៅប្រទេសបារាំង

Sokha Hotels

ព័ត៌មានពេញនិយម