សន្តិសុខសង្គម
រដ្ឋបាលខណ្ឌបឹងកេងកង បន្តយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសជូនពលរដ្ឋក្នុងមូលដ្ឋាន
ក្រុមការងាររដ្ឋបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោក សុខ សម្បត្តិ អភិបាលខណ្ឌ រួមជាមួយមន្រ្តីក្រោមឱវាទចុះបាញ់ថ្នាំកម្ចាត់មូស នៅតាមបណ្តោយផ្លូវ ១០៥ កែង មហាវិថី ម៉ៅសេទុង រហូតទៅដល់ វិទ្យាល័យ ព្រះយុគន្ធ ដើម្បីបង្ការការពារជំងឺគ្រុនឈាមជូនពលរដ្ឋរស់នៅក្នុងមូលដ្ឋាន។

លោក សុខ សម្បត្តិអភិបាលខណ្ឌបឹងកេងកង បានអោយដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លើការយកចិត្តទុកដាក់ពីសុខមាលភាពប្រជាពលរដ្ឋ និងដោយយោងទៅលើស្ថានភាពជាក់ស្ដែង នៃការរីករាលដាលជំងឺគ្រុនឈាមមានការកើនឡើង លោកបានដឹកនាំរដ្ឋបាលខណ្ឌបឹងកេងកង ចុះបាញ់ថ្នាំសម្លាប់មូស ប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាមនៅតាមសង្កាត់ ទូទាំងមូលដ្ឋានខណ្ឌបឹងកេងកងតែម្តង។

ជាមួយគ្នានេះ លោក សុខ សម្បត្តិ អភិបាលខណ្ឌ បានអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ចូលរួមលុបបំបាត់ជម្រកមូសខ្លា ដូចជាលុបបំបាត់ទឹកដក់ជាជម្រកមូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀងជាជម្រកមូសខ្លា)។ ដើម្បីរួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៍របស់យើង នឹងរួមចំណែកទុបស្កាត់ការចម្លងជំងឺគ្រុនឈាម៕
អត្ថបទ៖ រដ្ឋា





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ