សន្តិសុខសង្គម
អគ្គិភ័យឆេះផ្ទះ១ខ្នងស្ទើរទាំងស្រុងនៅផ្លូវ២០០៤
ផ្ទះប្រជាពលរដ្ឋមួយខ្នងធ្វើអំពីថ្មប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យឆាបឆេះបណ្តាលអោយខូចខាតស្ទើរទាំងស្រុង ផ្អើលសមត្ថកិច្ច និងពលរដ្ឋអន្តរាគមន៍។

ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៤៦នាទី យប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំក្បែរស្តុបណ័រប្រ៊ីត តាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៍មានពីពលរដ្ឋក្បែរផ្ទះកើតហេតុបានអោយដឹងថា មុនកើតហេតុ មានក្លិនឈ្ងៀមចេញពីផ្ទះកើតហេតុ ខណៈនោះប្រជាពលរដ្ឋបានស្រែកឆោរឡោរផ្អើលអ្នកនៅក្បែររត់ចេញមកមើលក៏ឃើញមានផ្សែងហ៊ុយ លាយអណ្តាតភ្លើងឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅ។ ស្របពេលនោះប្រជាពលរដ្ឋបាននាំគ្នាព្យាយាមយកទុយោទឹកបាញ់ពន្លត់ដែរ តែស្ថានភាពឆាបឆេះកាន់តែធ្ងន់ធ្ងរ ទើបរាយការណ៍ជូនសមត្ថកិច្ចចុះមកអន្តរាគមន៍អោយទាន់ពេលវេលា ដើម្បីការពាររាលដាលដល់ផ្ទះក្បែរខាង។

អគ្គិភ័យនេះដែរបានឆាបឆេះផ្ទះថ្មប្រក់ស័ង្កសីចំនួន១ខ្នងស្ទើរទាំងស្រុង និងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការរាជធានីភ្នំពេញ ចំនួន០៥គ្រឿង បាញ់អោយរលត់ជាស្ថាពរ។ ចំពោះមូលហេតុ សមត្ថកិច្ចសង្ស័យថា អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕
អត្ថបទ៖ រដ្ឋា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ