សន្តិសុខសង្គម
អ្នករកស៊ីលក់ផ្លែទន្លាប់ អាចលក់បាន១តោនក្នុងមួយថ្ងៃ
ទន្លាប់ គឺជាផ្លែរុក្ខជាតិម្យ៉ាងដែលអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត តែងតែយកឈ្មោះផ្លែនេះទៅប្រៀបប្រដូចទៅនឹងថ្ពាល់ស្រីក្រមុំ ដោយសារតែផ្លែទន្លាប់មានពណ៌សម្បុរក្រហមព្រឿងៗ និងរលោងស្អាត ។

ដោយឡែកនៅខេត្តបាត់ដំបង មានប្ដីប្រពន្ធពីរនាក់តែងតែប្រើប្រាស់រថយន្តនីសាន់ សម្រាប់ដឹកផ្លែទន្លាប់ដើរលក់គ្រប់ច្រកល្ហក ពិសេសគឺនៅតាមសួនសាធារណៈ ប្របដងស្ទឹងសង្កែ ដែលមានមនុស្សម្នាក្មេងចាស់ ប្រុសស្រី តែងនិយមចូលចិត្តដើរកំសាន្ត និងហាត់ប្រាណក៏ជួយទិញផ្លែឈើប្រភេទនេះដែរ។
នៅក្នុងទឹកមុខញញឹមញញេម លោក សុខ វាសនា ជាអ្នករស់នៅក្នុងក្រុងបាត់ដំបង បានរៀបរាប់ថា ការប្រកបមុខរបរលក់ផ្លែទន្លាប់ជាមួយភរិយារបស់លោកនេះ គឺលោកយកចំណេញតែបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែក្នុងថ្ងៃខ្លះលោកអាចលក់បានរហូតដល់មួយតោន ដោយសារតែផ្លែទន្លាប់របស់លោកពុំមានជាតិចត់ឡើយ គឺផ្អែមហើយស្រួយឆ្ងាញ់ ទើបធ្វើឲ្យអ្នកផងទាំងពួងចូលចិត្តមកទិញញឹកញាប់។

លោកបានបន្តថា ផ្លែទម្លាប់ដែលលោកលក់រាល់ថ្ងៃនេះ គឺលោកមានម៉ូយដឹកពីប្រទេសថៃ តាមច្រកអន្តរជាតិដូងក្នុងស្រុកកំរៀង យកមកឱ្យដល់ផ្ទះ ដោយដឹកម្ដងៗគឺពេញរថយន្តទូរីស។ ហើយលោកក៏បានបញ្ជាក់ថា ហេតុផលដែលលោកយកផ្លែទន្លាប់មកពីប្រទេសថៃយកមកលក់បែបនេះដោយសារតែម្យ៉ាងគត់ គឺផ្លែទម្លាប់ថៃ មានរសជាតិផ្អែមស្រួយឆ្ងាញ់ ដោយឡែក សម្រាប់ផ្លែទន្លាប់របស់ខ្មែរ គឺមានជាតិចត់។ ដែលភាសានេះលោកមិនមានបំណងបង្អាប់ផ្លែឈើក្នុងស្រុកនោះឡើយ ប៉ុន្តែនេះគឺជាការពិត។

សព្វថ្ងៃលោកលក់ផ្លែទន្លាប់មួយគីឡូក្រាមត្រឹមតែ ៣.៥០០ រៀលប៉ុណ្ណោះ បើអតិថិជនទិញ ៣គីឡូក្រាម គឺតែមួយម៉ឺនរៀល ហើយការលក់ក្នុងតម្លៃបែបនេះ គឺលោកយកចំណេញតិចតែលក់បានច្រើន ព្រោះថ្ងៃខ្លះក្នុងមួយថ្ងៃលោកអាចលក់បានជាងមួយតោន។ ជាចុងក្រោយលោកក៏អំពាវនាវឲ្យអតិថិជនឬប្រជាពលរដ្ឋដែលមកកំសាន្តក្រុងបាត់ដំបង ហើយសម្រាប់ពេលល្ងាចគឺលោកដាក់រថយន្តលក់នៅតែមាត់ស្ទឹងសង្កែប៉ុណ្ណោះ ដែលអាចសាកល្បងបាននូវរសជាតិដ៏ផ្អែមស្រួយហើយឆ្ងាញ់៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?