សន្តិសុខសង្គម
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យមិនទាន់មានវិធានការលើអាជីវករលក់ដូររំលោភចំណីផ្លូវនៅក្រោយសួនកុមារពោធិ៍ចិនតុង
គិតត្រឹមព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមអាជីវករលក់ដូរម្ហូបអាហារ បន្លែ ផ្លែឈើ ត្រីសាច់នៅផ្លូវបេតុង ក្រោយសួនកុមារពោធិ៍ចិនតុង ក្នុងភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ នៅតែបន្តសកម្មភាពដាក់តាំងរបស់របរលក់ដូររំលោភចិញ្ចើមផ្លូវ និងចំណីផ្លូវដដែល ខណៈរដ្ឋបាលខណ្ឌជូនដំណឹងឲ្យរុះរើចេញតាំងពីដើមខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។

ទោះបីមានការជូនដំណឹងពីរដ្ឋបាលខណ្ឌយ៉ាងណាក៏ដោយ បើគិតមកដល់ពេលនេះមានរយៈពេលជាង៣ខែមកហើយ តែក្រុមអាជីវករហាក់មិនខ្វល់ ឬអនុវត្តតាមការជូនដំណឹងរបស់រដ្ឋបាលខណ្ឌនោះឡើយ ពោលគឺនៅតែបន្តដាក់តាំងលក់របស់របររំលោភសំណីផ្លូវជាធម្មតា ចំណែកអាជ្ញាធរក៏មិនទាន់មានវិធានការបន្ថែមនោះទេ។
ពាក់ព័ន្ធបញ្ហានេះ ក្រុមការងារ កម្ពុជាថ្មី បានទំនាក់ទំនងទៅលោក សក់ ច័ន្ធកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ តែមិនមានការឆ្លើយតបនោះទេ។

សូមជម្រាបថា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចេញសេក្ដីជូនដំណឹងមួយដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលកំពុងលក់ដូរនៅជុំវិញសួនកុមារពោធិ៍ចិនតុង ស្ថិតនៅភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវរុះរើរាល់សម្ភារៈលក់ដូរ និងស្លាកយីហោ ការសាងសង់សំយ៉ាបផ្ទះ និងសំណង់ផ្សេងៗ ដែលរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ និងផ្លូវសាធារណៈអោយអស់ចាប់ពីថ្ងៃចុះហត្ថលេខា។

ការជូនដំណឹងរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីសង្កេតឃើញប្រជាពលរដ្ឋ និងអាជីវករបានដាក់តាំងលក់ទំនិញ-សម្ភារៈ លើកដាក់ស្លាកយីហោ សាងសង់សំយ៉ាបផ្ទះ និងសំណង់ផ្សេងៗរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ និងផ្លូវសាធារណៈបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់ សោភ័ណភាព និងសុវត្ថិភាពសាធារណៈ ហើយក៏ជាការជូនដំណឹងពីការអនុវត្តការជួសជុលកែលម្អសួនកុមារពោធិ៍ចិនតុងឡើងវិញផងដែរ៕
អត្ថបទ៖ សុខា




-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង