សន្តិសុខសង្គម
អគ្គស្នងការនគរបាលជាតិ នឹងពង្រាយកម្លាំងចម្រុះជាង១ម៉ឺន៦ពាន់នាក់ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងពិធីបុណ្យអុំទូក
អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងដាក់ពង្រាយកងកម្លាំងចម្រុះសរុបជាង១ម៉ឺន៦ពាន់នាក់ ដើម្បីការពារសន្តិសុខ សុវត្តិភាព និងសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅពេលខាងមុខ។ នេះបើតាមការបញ្ជាក់ពីលោក ស ថេត អគ្គស្នងការនគរបាលជាតិ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីព្រះរាជពិធីបុណ្យអុំទូក កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះនៅនាយកដ្ឋានអង្គរក្ស។

អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចចម្រុះចំនួន ១៦, ៧៥៨នាក់ មកពី១៦ស្ថាប័នអង្គភាព ដូចជា អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ បញ្ជាការដ្ឋានអង្គរក្ស បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បញ្ជាការដ្ឋានកងទ័ពជើងទឹក យោធភូមិភាគពិសេស និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត។ លោកបន្ថែមថា កម្លាំងសមត្ថកិច្ចទាំងអស់ នឹងត្រូវបែងចែកទៅតាមទីតាំងប្រារព្ធពិធី និងជុំវិញកន្លែងប្រារព្ធព្រះរាជពិធី ចំណតទូក និងមណ្ឌលស្នាក់នៅរបស់កីឡាករចំណុះទូកតាមរាជធានី-ខេត្ត៕
អត្ថបទ៖ សុភា







-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ