Connect with us

សន្តិសុខសង្គម

រដ្ឋបាលខណ្ឌឬស្សីកែវ ប្រារព្ធពីធីអបអរសាទរទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ “ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព”

បានផុស

នៅ

នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌឬស្សីកែវ បានដឹកនាំមន្ត្រីរាជការ យុវជន ស.ស.យ.ក, សង្កាត់ទាំង៧ កងកំម្លាំងប្រដាប់អាវុធ ប្រជាការពារខណ្ឌ តំណាងមន្ទីរបរិស្ថានរាជធានីភ្នំពេញ កីឡាករអុំទូកសម្រែករាជសីហ៍ ដើម្បីប្រារព្ធពីធីអបអរសាទរទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ “ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព” ដែលបានធ្វើឡើងនៅសួនច្បារ និងច្រាំងទន្លេឬស្សីកែវ ក្បែរស្ពានអាកាសឬស្សីកែវ។

លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ តំណាងលោក ជិន ប៊ុនធឿន អភិបាលនៃគណ:អភិបាលខណ្ឌឫស្សីកែវ បានអោយដឹងថា ការប្រារព្ធពីធីនេះក្នុងគោលបំណងលើកកម្ពស់ការអប់រំ ផ្សព្វផ្សាយ និងជំរុញចលនាពីប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមធ្វើអនាម័យកែសម្អ សោភ័ណភាពទីក្រុង ទីប្រជុំជន ជនបទ វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ មជ្ឈមណ្ឌលសេដ្ឋកិច្ច សំដៅរួមចំណែកកសាងសង្គមកម្ពុជាឱ្យមានបរិស្ថានល្អស្អាត និងភាពស្រស់បំព្រង៕

អត្ថបទ៖ សំណាង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម