Connect with us

សន្តិសុខសង្គម

ជនបរទេសម្នាក់ ឡើងលើដំបូលផ្ទះ គប់ដុំថ្ម ដុំដែក មកក្រោម បង្កការភ្ញាក់ផ្អើល

បានផុស

នៅ

ជនជាតិ​បរទេស​ម្នាក់ បាន​ឡើង​លើ​ដំបូល​ផ្ទះ រួច​យក​ដុំ​ថ្ម ដុំ​ដែក គប់​មក​ក្រោម សំណាងល្អ​គ្មាន​អ្នក​រង​របួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង ០៥ និង ១៥ នាទី ថ្ងៃ​ទី ១៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ចំណុច​ផ្ទះ​លេខ ២២១E3 (ជាន់​ទី ០៣) ភូមិ ០៣ ផ្លូវ​ព្រះ​ស៊ីសុវត្ថិ សង្កាត់​ផ្សារ​កណ្តាល​ទី ០១ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​ពី​ចៅសង្កាត់​ផ្សារ​កណ្តាល​ទី ០១ បាន​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា​មាន​បុរស​បរទេស​ម្នាក់ ឡើង​លើ​ដំបូល រួច​យក​ដុំ​ថ្ម ដែក គប់​ទម្លាក់​ចុះ​មក​ក្រោម។ ភ្លាមៗ លោក​បាន ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់ រួម​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​កណ្តាល​ទី ០១ កម្លាំង​អធិការ​ខណ្ឌ​ដូនពេញ , កងរាជអាវុធហត្ថ​ខណ្ឌ​ដូនពេញ រួម​ជាមួយ​កម្លាំង​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​បាន​ជោគជ័យ ដោយ​មិន​មាន​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ និង​កងកម្លាំង​ឡើយ។

ក្រោយពេល​បើក​ប្រតិបត្តិការ​បង្ក្រាប​រួច ជន​បង្ក​បាន​ប្រគល់​ឲ្យ​ទៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម