Connect with us

សន្តិសុខសង្គម

នគរបាលផែនបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រៀមលក្ខណៈរួចរាល់ ការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងពិធីបុណ្យអុំទូក

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ១៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នេះ លោក​វរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចំណុះ ការិយាល័យ នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ចូលរួម​ប្រជុំ​ជួរ ដើម្បី​ត្រួតពិនិត្យ ឯកសណ្ឋាន សម្ភារៈ សម្រាប់​ត្រៀម​ការពារ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ប្រព្រឹត្តទៅ​នា​ថ្ងៃ​ទី ១៤-១៥-១៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នោះ លោក​វរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ពន្លត់​អគ្គិភ័យ​ទាំងអស់ ត្រូវតែ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​កិច្ច​ប្រតិបត្តិការ​ការពារ ក៏ដូចជា​ការ​ការពារ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ ក្នុង​ឱកាស​ព្រះ​រាជពិធី ព្រោះ​មាន​ពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ជាតិ អន្តរជាតិ ជាច្រើន មក​ចូលរួម​ទស្សនា។

ទាក់ទង​នឹង​បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​វិញ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ទាំងអស់ សរុប​ចំនួន​ជាង ១ ម៉ឺន ៦ ពាន់​នាក់ បាន​ត្រៀម​លក្ខណៈ​រួចរាល់ ១០០ ភាគរយ​ហើយ ដើម្បី​ពង្រាយ​កម្លាំង​ចេញ​ការពារ​សន្តិសុខ​សុវត្ថិភាព និង​សម្រួល​ចរាចរណ៍ ជូន​ប្រជាពលរដ្ឋ ទាំង​ក្នុង​បរិវេណ​ទីតាំង​ប្រារព្ធ​ពិធី និង​ក្រៅ​បរិវេណ​ជាដើម៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម