សន្តិសុខសង្គម
បញ្ជូនជនសង្ស័យ ០៥ នាក់ ទៅតុលាការ ក្រោយកាប់ជនរងគ្រោះម្នាក់ របួសធ្ងន់ នៅខណ្ឌឫស្សីកែវ
នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជូនខ្លួនជនសង្ស័យចំនួន ០៥ នាក់ ដែលធ្វើសកម្មភាពកាប់លើជនរងគ្រោះម្នាក់ បណ្ដាលឲ្យរងរបួសជាច្រើនកន្លែង នៅខណ្ឌឫស្សីកែវ ទៅតុលាការ កាលពីព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានី បានបញ្ជាឲ្យលោកឧត្ដមសេនីយ៍ត្រី ប៊ុន សត្យា ទទួលផែនព្រហ្មទណ្ឌបញ្ជាឲ្យកម្លាំងនគរបាលកម្រិតស្រាលរាជធានីភ្នំពេញ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីបើកការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ រហូតឈានដល់ឃាត់ខ្លួនបានចំនួន ០៥ នាក់ ខាងលើ កាលពីវេលាម៉ោង ២២ និង ០០ នាទី ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅចំណុចភូមិ ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនសង្ស័យឃាត់ខ្លួនរួមមាន ៖ ០១.ឈ្មោះ វ៉ាន់ ណាវីត ហៅ ប៊ី ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរគ្មាន មានទីលំនៅផ្ទះជួល ភូមិ ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ០២.ឈ្មោះ មួន ខេមរា ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរគ្មាន មានទីលំនៅផ្ទះលេខ ១៧០ ផ្លូវលេខ ៨៦ ភូមិ ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ០៣.ឈ្មោះ រឿង វីរះ ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិ ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ០៤.ឈ្មោះ ណាង វណ្ណះ ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរដឹកជញ្ជូន មានទីលំនៅភូមិ ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ០៥.ឈ្មោះ ជួន ឌីម៉ូ ភេទប្រុស អាយុ ១៧ ឆ្នាំ ជាសិស្ស មានទីលំនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យទាំង ០៥ នាក់ ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ដើម្បីបន្តនីតិវិធីច្បាប់។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង ១០ និង ៣០ នាទីយប់ ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ នៅចំណុចហាងកាហ្វេអេសខេ ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ជនរងគ្រោះ និងមិត្តភ័ក្ដិចំនួន ០៣ នាក់ បានអង្គុយចាំមិត្តភ័ក្ដិម្នាក់ទៀតដែលជូនសង្សារទៅផ្ទះ ស្រាប់តែមានជនសង្ស័យចំនួន ០៧ នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០៤ គ្រឿង ម៉ាកហុងដាឌ្រីម និងម៉ាក ស៊ុយសូគីនិច មិនចាំស្លាកលេខ ប្រដាប់ដោយដាវកែច្នៃ ជិះចូលមកកាប់លើជនរងគ្រោះ បណ្ដាលឲ្យរងរបួសដៃជាច្រើនកន្លែង។ ពេលនោះជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនបាត់តែម្ដង។ ចំណែកឯជនរងគ្រោះ ត្រូវមិត្តភ័ក្ដិបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត៕
អត្ថបទ ៖ រដ្ឋា
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច