សន្តិសុខសង្គម
អភិបាលរាជធានី អំពាវនាវឱ្យកងកម្លាំងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យល្អប្រសើរ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធបន្តពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០២៤ នេះឱ្យល្អប្រសើរបន្ថែមទៀត។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចពាក់ព័ន្ធនៅទីបញ្ជាការស្រាលនៅវាលព្រះមេរុ ដែលជាទីតាំងប្រមូលផ្តុំសមត្ថកិច្ចចម្រុះការពារ នៅថ្ងៃទី ១៤ ខែវិច្ឆិកានេះ លោក ឃួង ស្រេង បានថ្លៃអំណរគុណដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលតែងតែយកចិត្តទុកដាក់ ជុំវិញការរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងពេលកន្លងទៅ និងក្នុងព្រះរាជពិធីបុណ្យអុំទូក។


ទន្ទឹមនឹងនេះ លោកបានជំរុញឱ្យកងកម្លាំងអស់បន្តពង្រឹងសន្តិសុខឱ្យបានល្អប្រសើរ ដើម្បីឱ្យភ្ញៀវជាតិ និងអន្តរជាតិ ទទួលនូវភាពសប្បាយរីករាយ ក្រោមម្លប់សន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានយកជីវិតធ្វើជាដើមទុនប្តូរយកសន្តិភាពជូនប្រជាជន។

នាឱកាសនោះដែរ លោក ឃួង ស្រេង បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ផ្តល់ជូនកងកម្លាំង ដើម្បីជាការលើកទឹកចិត្តក្នុងការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់។
អំណោយទាំងនោះរួមមាន ឧបត្ថម្ភដល់កម្លាំងការពារក្នុងតំបន់A , តំបន់B និងកម្លាំងជំនាញបច្ចេកទេសចំនួន ១៣ ៧០៧ នាក់ក្នុងម្នាក់៥ម៉ឺនរៀល។ ឧបត្ថម្ភទីបញ្ជាការវាលព្រះមេរុ ៥ លានរៀល ឧបត្ថម្ភទីបញ្ជាការចំណតទូកស្នាក់នៅថវិកា៥លានរៀលឧបត្ថម្ភទីបញ្ជាការស្រាលចំនួន ១៦ទីតាំង ក្នុង១ទីតាំងថវិកាចំនួន ២លានរៀល ទឹកសុទ្ធចំនួន ៤០០០កេស និងភេសជ្ជៈចំនួន ១៣០០ កេស៕
ដោយ៖ ស្រី រ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ