Connect with us

សន្តិសុខសង្គម

រយៈពេល ២ សប្តាហ៍មកហើយ ករណីឆេះផ្សារ​បឹងឈូក កំពុងស្ថិតក្នុងភាពចម្រូងចម្រាស់

បានផុស

នៅ

បើគិតចាប់តាំងពីថ្ងៃកើតហេតុក្នុងករណីអគ្គិភ័យលេបត្របាក់ផ្សារបឹងឈូកជាន់ទី ១ ទាំងស្រុង រហូតមកទល់ពេលនេះគឺមានរយៈពេលពីរសប្តាហ៍មកហើយ។

បន្ទាប់ពីកើតមាន​ករណី​អគ្គិភ័យ​នៅ​ផ្សារ​បឹង​ឈូក រដ្ឋបាលខេត្តបាត់ដំបង​បានចាត់តាំងលោក សឿម ប៊ុនរិទ្ធ ជាប្រធានគណៈកម្មការ និង​ក៏មានទាំងកម្លាំងមន្ត្រីក្រសួងដែនដីនគររូបនីយកម្ម និងមន្ត្រីពាក់ព័ន្ធមួយចំនួនថែមទៀត ដើម្បីធ្វើការស្រាវជ្រាវរកមូលហេតុ និងពិនិត្យទៅលើគុណភាពសំណង់ដែលត្រូវបានអគ្គិភ័យឆាបឆេះនោះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រុមអាជីវករដែលជាជនរងគ្រោះបាននិយាយថា រៀងរាល់ថ្ងៃនៅម៉ោង 7:00 យប់ គឺគណៈកម្មការនិងសន្តិសុខផ្សារតម្រូវឲ្យពួកគាត់ចាកចេញពីតូបឲ្យអស់ ហើយនៅម៉ោងនោះដែរគឺភ្លើងអគ្គិសនីត្រូវបានគេបិទទាំងស្រុង មិនឱ្យមានចរន្តឆ្លងកាត់ក្នុងតូបនីមួយៗទៀតឡើយ។ ប៉ុន្តែហេតុអ្វីបានជាមានភ្លើងឆាបឆេះទាំងកណ្ដាលយប់បែបនេះ?។

ក្រុមអាជីវករទាំងនោះបានសង្កត់ធ្ងន់ថា ផ្សារបឹងឈូកគឺជាផ្សារឯកជន ដែលគ្រប់គ្រងដោយលោក តាន់ វីសែល ជាកូនប្រុស​របស់លោកតាន់ ឈន់ ហើយពួកគាត់គិតថាការបង់សេវាគ្រប់យ៉ាងទៅឱ្យម្ចាស់ផ្សារគឺពួកគាត់គិតថាអាចមានសុខសុវត្ថិភាព ដោយសារតែផ្សារនេះមានទាំងគណៈកម្មការគ្រប់គ្រងផ្សារ និងមានទាំងសន្តិសុខយាមកាមគ្រប់ច្រកល្ហក ហេតុដូច្នេះហើយបានជាពួកគាត់មានការទុកចិត្តនិងសម្រេចចិត្តបង់ថ្លៃសេវាគ្រប់យ៉ាង។ ប៉ុន្តែរហូតមកទល់ពេលនេះគឺមាន​រយៈពេលជិតកន្លះខែហើយ ដោយមិនទាន់ឃើញភាគីណាមួយរកដំណោះស្រាយជូនពួកគាត់នៅឡើយ។

របាយការណ៍ពីកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង​បានអះអាងថា ផ្សារបឹងឈូកដែលមានអគ្គិភ័យឆាបឆេះនាពេលកន្លងមក គឺមូលហេតុដោយសារឆ្លងចរន្តអគ្គិសនី។ ការឆាបឆេះនៅជាន់ទីមួយ មានទំហំ ២៧ម × ៦៣ម សង់អំពីបេតុង។ តូបអាជីវករលក់ដូរ ក្រណាត់ ខោអាវ គ្រប់ប្រភេទ ឆេះខូចខាតទាំងស្រុង ចំនួន ១៣០ តូប។ ការខូចខាតទាំងនេះ បើគិតជាទឹកប្រាក់សរុប ប្រហែល ១.០០០.០០០ ដុល្លារ ( មួយលានដុល្លារអាមេរិក )។

បញ្ហានេះក្រុមអាជីវករ និងមជ្ឈដ្ឋានទូទៅកំពុងមានការងារឆ្ងល់ដោយបានពិចារណាថា បើនៅម៉ោង 7:00 យប់ភ្លើងត្រូវបានសន្តិសុខបិទគប់ទាំងស្រុង ចុះហេតុអ្វីបានជាដាក់បន្ទុកថា ការឆាបឆេះនេះបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីទៅវិញ? ឬក៏តំណាងភាគីផ្សារចុងដកខ្លួនឱ្យផុតពីការសងសំណងទៅលើអាជីវករ?

ថ្មីៗនេះតាមរយៈទូរសព្ទ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តនិងជាប្រធានគណៈកម្មការចម្រុះក្នុងការស្រាវជ្រាវទៅលើអគ្គិភ័យនៃផ្សារបឹងឈូកនេះបានបញ្ជាក់ថា តើនរណាដែលហ៊ានអះអាងថាភ្លើងឆេះនេះគឺបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី? ព្រោះលោកមិនទាន់បានទទួលព័ត៌មាននេះទាល់តែសោះ!. ដោយលោកបានបន្ថែមថា បច្ចុប្បន្នក្រុមគណៈកម្មការ​កំពុងធ្វើការស្រាវជ្រាវនៅឡើយ ដោយមិនទាន់ហ៊ានអះអាងអំពីមូលហេតុអ្វីនោះឡើយ។ រីឯដំណោះស្រាយ​រវាងម្ចាស់ផ្សារ ជាមួយក្រុមអាជីវករ ក៏មិនទាន់អាចកំណត់បានថា នឹងត្រូវបញ្ចប់ដោយវិធីណានោះឡើយ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏ក្រុមអាជីវករផ្សារបឹងឈូកដែលរងគ្រោះទាំងអស់ ក៏បានសំណូមពរដល់អាជ្ញាធរខេត្តមេត្តាជួយនៅ​ក្នុងរឿងនេះផងព្រោះបើមិនដូច្នោះទេ ប្រហែលជាពួកគាត់ត្រឹមតែទទួលបាននូវពាក្យថា ទុកជាអសាបង់ តែប៉ុណ្ណោះ។

នៅក្នុងរឿងនេះ ក៏មានមន្ត្រីជំនាញម្នាក់បានបង្ហើបថា បញ្ហាធ្ងន់ធ្ងរគឺស្ថិតនៅលើថៅកែផ្សារនិងគណៈកម្មការផ្សារ ដែលបាន​កេង​ចំណេញឲ្យក្រុមអាជីវករតូចតាចដាក់លក់ទំនិញគ្រប់ប្រភេទនៅតាមផ្លូវសុវត្ថិភាពជុំវិញផ្សារ និងបង្កើតជាគ្រោងដែក​ដើម្បីដាក់ផ្ញើកង់ម៉ូតូគ្រប់កន្លែង ដែលធ្វើឲ្យរថយន្តពន្លត់អគ្គិភ័យ មិនអាចចូលទៅក្បែរបាននៅពេលដែលអគ្គិភ័យបានកើតឡើង ជាក់ស្ដែងដូចនៅថ្ងៃទី ៣ ខែវិច្ឆិកា កន្លងមក។

ការបង្កើតផ្សារនីមួយៗគេតែងទុក្ខផ្លូវសុវត្ថិភាព ដែលមិនអនុញ្ញាតឲ្យនរណាម្នាក់លក់ដូរឬធ្វើអ្វីមួយនៅលើផ្លូវនោះឡើយ ប៉ុន្តែដង្ខៅផ្សារនិងគណៈកម្មការសន្តិសុខផ្សារ បាននាំគ្នាកេង​ចំណេញទៅលើផ្លូវសាធារណៈទាំងនោះទៅវិញ ដែលជាហេតុធ្វើឲ្យខាតបង់ផលប្រយោជន៍ធំ។

ដោយឡែកសម្រាប់លោក តាន់ មីសែល ដែលជាដង្ខៅផ្សារបានបិទទូរសព្ទរហូត ដែលយើងមិនអាចសុំការបំភ្លឺអំពីដំណោះស្រាយទាំងនោះបានឡើយ។

គួរបញ្ជាក់ដែរថាកាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង ១០ និង ៣០ នាទីយប់ មានករណីអគ្គីភ័យមួយបានកើតឡើងដោយបានឆាបឆេះទៅលើតូបក្នុងជាន់ទីមួយនៃផ្សារបឹងឈូក ដែលស្ថិតក្នុង ភូមិ ព្រែកមហាទេព សង្កាត់ ស្វាយប៉ោ ក្រុង បាត់ដំបង៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

អភិបាលខេត្តកោះកុង រំពឹងថា នឹងទទួលបានធនធានមនុស្សកាន់តែសម្បូរបែបជួយអភិវឌ្ឍន៍ខេត្ត

ព័ត៌មានជាតិ៩ នាទីutes មុន

អាជ្ញាធរខេត្តមណ្ឌលគិរី គ្រោងដាក់ពង្រាយធុងសំរាមបន្ថែមទៀតតាមរមណីយដ្ឋាន និងតំបន់ប្រជុំជនក្នុងក្រុងសែនមនោរម្យ

ព័ត៌មានជាតិ២៦ នាទីutes មុន

UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

វៀតណាម​៖ ក្រុងហូជីមិញ​ គ្រោងដាក់ដំណើរការ​បណ្ដាញ​រថយន្តក្រុងអគ្គិសនីសុទ្ធ​ នៅឆ្នាំ​ ២០៣០

ជីវិតកម្សាន្ដ៤៤ នាទីutes មុន

បវរកញ្ញា​ពិភពលោក ​ម៉ុងហ្គោលី រងការចោទប្រកាន់​ពី​បទប្រើហិង្សាដាក់ស្វាមី ១ថ្ងៃ២ដង

Sokha Hotels

ព័ត៌មានពេញនិយម