សន្តិសុខសង្គម
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់
ប្ដីប្រពន្ធមួយគូបានរងរបួសរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរងការបាញ់ប្រហារជាច្រើនគ្រាប់ពីសំណាក់មន្ត្រីនគរបាលម្នាក់ សង្ស័យផ្ដើមចេញពីជម្លោះពាក្យសម្ដី។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតតាមបណ្តោយផ្លូវលំ ភូមិព្រែកឬស្សីលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានលឺសំឡេងឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង មួយសន្ទុះក្រោយមកក៏លឺសំឡេងផ្ទុះអាវុធជាច្រេីនគ្រាប់ ពេលគាត់ទៅដល់កន្លែងកើតហេតុ គាត់បានឃើញបុរសម្នាក់ដែលគេដឹងថាជាមន្រី្តនគរបាលជាអ្នកបាញ់ និងបានឃើញ២នាក់ប្ដីប្រពន្ធដេកក្នុងថ្លុកឈាម។ ភ្លាមៗអ្នកជិតខាងបានរាយការណ៍ទៅកាន់កម្លាំងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចេញជួយអន្តរាគមន៍ ក្រោមវត្តមានរបស់លោក គួច ចំរេីន អភិបាលខេត្តកណ្ដាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តបានចុះទៅដល់កន្លែងកេីតហេតុ និងបានឃាត់ខ្លួនខ្មាន់កាំភ្លេីងយកមកធ្វេីការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល៕
អត្ថបទ៖ ម៉េង







-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ