Connect with us

សន្តិសុខសង្គម

Update៖ ជនដៃដល់ដែលបាញ់ប្រហារប្ដីប្រពន្ធឲ្យ​រង​របួសនៅក្រុងតាខ្មៅជាប្រធានសាខាប្រមូលថវិកាចំណូលនៃនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ

បានផុស

នៅ

ករណីបាញ់ប្រហារលើជនរងគ្រោះជាប្ដីប្រពន្ធមួយគូបណ្ដាលឲ្យរងរបួសធ្ងន់នៅក្រុងតាខ្មៅ កាលពីយប់មិញ គឺជាមន្ត្រីនគរបាលពាក់ស័ក្ដិ៥ និងជាប្រធានសាខាប្រមូលថវិកាចំណូល នាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ មានឈ្មោះ សយ សុផានី ភេទប្រុស អាយុ៥៩ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មាន ករណីនេះផ្ដើមចេញដោយសារជនដៃដល់ខឹងប្តីប្រពន្ធទាំងពីរនាក់ទៅរករឿងខ្លួនដល់ក្នុងបន្ទប់ជួល​ និងធ្លាប់ទាស់ពាក្យសម្តីគ្នាជាច្រេីនលេីកច្រេីនសារមកហេីយ។

តាមរបាយការណ៍សមត្ថកិច្ច ជនរងគ្រោះមានឈ្មោះ ឈ្មោះ ស៊ាង តូម៉ា ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរលក់កង់បី​(PassApp) ទីលំនៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សីលិច ក្រុងតាខ្មៅ ខេត្ដកណ្តាល (ត្រូវចំនួន៣គ្រាប់)។ និងឈ្មោះ ជា សុភី ភេទស្រី អាយ៥៤ឆ្នាំ មុខរបរនៅផ្ទះទីលំនៅ ភូមិព្រែកឬស្សីលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្ដកណ្តាល (ត្រូវចំនួន១គ្រាប់)។

តាមការបំភ្លឺរបស់ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះ២នាក់ប្តីប្រពន្ធរួមទាំងចៅ បានជួលបន្ទប់លេខ២ នៅជាប់បន្ទប់ជាមួយជនដៃដល់ដែលជួលបន្ទប់លេខ៣ ហើយតែងតែមានពាក្យសម្ដីមិនត្រូវគ្នា មានបញ្ហាមាត់ឡូឡាលឺៗ ជាញឹកញាប់ នៅជិតបន្ទប់ជនដៃដល់។ លុះនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង​២០និង៣០នាទី ជនដៃដល់បាននិងកំពុងអង្គុយសរសេររបាយការណ៍នៅមុខបន្ទប់ ស្រាប់តែជនរងគ្រោះទាំង​២​នាក់ប្តីប្រពន្ធជិះម៉ូតូកង់បី(Pass App) របស់ខ្លួនមកដល់បន្ទប់មានសភាពស្រវឹងទាំង២នាក់ ពេលមកដល់មុខបន្ទប់ក៏ធាក់ទ្វារបន្ទប់ ហើយដើរធាក់ដើមស្វាយ ហើយស្រែកជេដោយពាក្យសំម្ដីថា «ហែងពូកែថ្លង់ អញ់ធ្វើអោយថ្លង់» រួចក៏បិទទ្វារលឺសូរខ្លាំង និងស្រែកជេរបន្ថែមទៀត។ បន្ទាប់មកជនដៃដល់ស្រែកហៅម្ទាស់ផ្ទះជួលអោយជួយមកមើល ស្រាប់តែជនរងគ្រោះបានដើរចេញមកក្រៅ ស្រែកជេរសម្លេងលឺៗ ក៏ធ្វើអោយប៉ះសម្ដីជាមួយជនសង្ស័យ។ ភ្លាមនោះ ជនរងគ្រោះបានដើរចូលបន្ទប់ជនសង្ស័យ ទើបធ្វើអោយជនសង្ស័យយកកាំភ្លើងមកបាញ់ទៅលើជនរងគ្រោះទាំងពីរចំនួន៤គ្រាប់ ធ្វើអោយជនរងគ្រោះត្រូវរបួសដេកដួលមុខបន្ទប់ និងប្រពន្ធជនរងគ្រោះត្រូវចំភ្លៅ បានហៅអោយគេជួយ។ បន្ទាប់មកកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកឬស្សី បានចុះមកដល់ ធ្វើការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាង យកមកសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី។

តាមចម្លើយរៀបរាប់របស់ជនជនដៃដល់បានសារភាពថា ជនរងគ្រោះមកពីផឹកស៊ីស្រវឹង បានជេរទៅលើខ្លួនដោយពុំមានមូលហេតុ ហើយបានរករឿងខ្លួនដល់ក្នុងបន្ទប់ ក៏ខឹងទាញកាំភ្លើងបាញ់មកលើជនរងគ្រោះតែម្ដងទៅ។

សូមបញ្ជាក់ថា ករណីបាញ់ប្រហារលើដោយមន្ត្រីនគរបាលលើប្ដីប្រពន្ធមួយគូនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទី​ យប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលលេខ៣ ភូមិព្រែកឬស្សីលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះជាប្ដីរងរបួសចំនួន៣កន្លែង គឺចំក្រោមឆ្អឹងជំនីខាងស្តាំ កំភួនដៃខាងធ្វេង ដៃខាងស្តាំ និងភ្លៅខាងធ្វេង។ ចំណែកប្រពន្ធត្រូវចំភ្លៅខាងស្តាំ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម