សន្តិសុខសង្គម
ទំនាស់ពាក្យសម្តី បង្កការផ្ទុះអាវុធរវាងមេប៉ុស្តិ៍រដ្ឋបាលនិងគណៈកម្មកាទូកងស្រុកព្រែកប្រសព្វ
ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានកោះហៅលោកវរសេនីយ៍ត្រី វិន ថុន នាយប៉ុស្តិ៍រដ្ឋបាលឃុំឬស្សីកែវ មកធ្វើការសាកសួរពាក់ព័ន្ធនឹងការបាញ់បោះសេរី ក្នុងជម្លោះជាមួយនឹងគណៈកម្មការទូកង នៅឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។
យោងតាមប្រភពពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឃុំឬស្សីកែវបានឲ្យដឹងថា ករណីដែលនាយប៉ុស្តិ៍រដ្ឋបាលឃុំឬស្សីកែវ ប្រើប្រាស់កាំភ្លើងបាញ់ចំនួន ២ គ្រាប់ គឺដោយសារខឹងជាមួយលោក ហុក រ៉ាមិហ៍ សមាជិកក្រុមប្រឹក្សាឃុំ និងជាគណៈកម្មការទូកងវត្តឬស្សីកែវ រួមនិងសមាជិកគណៈកម្មការផ្សេងទៀត សង្ស័យជាទំនាស់ផលប្រយោជន៍ រឿងចែកលុយអំណោយ និងការចាក់លុយការប្រណាំងទូកកាលពីពេលថ្មីៗនេះផង។
លោក វិន ថុន នាយប៉ុស្តិ៍រដ្ឋបាលឃុំឬស្សីកែវ
ដោយឡែកលោក ហុក រ៉ាមិហ៍ សមាជិកក្រុមប្រឹក្សាឃុំ និងជាគណៈកម្មការទូកង វត្តឬស្សីកែវ បានឱ្យកម្ពុជាថ្មីដឹងនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា នេះថា រឿងនេះពាក់ព័ន្ធ ដោយសារនៅពេលដែលពិធីបុណ្យអុំទូក កម្លាំងប៉ុស្តិ៍រដ្ឋបាលរបស់គាត់ បានទៅធ្វើការងារសណ្ដាប់ធ្នាប់ជាមួយនឹងគណៈកម្មការទូកង ហើយនៅពេលត្រឡប់មកវិញ ក្រុមគណៈកម្មការក៏បានយកថវិកាដែលទទួលបានពីការឧបត្ថម្ភ យកមកបូកបញ្ជី ដើម្បីធ្វើការបែងចែកទៅចំណុះទូក ដោយចំណុះទូកម្នាក់ៗទទួលបានថវិកា៣០ម៉ឺនរៀល និងនៅសល់ថវិកា៨លានរៀល។
លោក ហុក រ៉ាមិហ៍ សមាជិកក្រុមប្រឹក្សាឃុំ និងជាគណៈកម្មការទូកង វត្តឬស្សីកែវ
លោកឧត្តមសេនីយ៍ត្រី ហន ប៉ូច អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា នេះថា បន្ទាប់ពីនាំខ្លួននាយប៉ុស្ដិ៍នគរបាលរូបនោះ មកស្នងការដ្ឋាននគបាលខេត្ត បច្ចុប្បន្នលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំឬស្សីកែវ កំពុងជាប់អនុវត្តវិន័យរបស់កងកម្លាំង នៅការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ៕
អត្ថបទ៖ ប្រុញ វិធិន
-
សន្តិសុខសង្គម១២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?