សន្តិសុខសង្គម
ពលរដ្ឋរស់នៅខណ្ឌដង្កោ ស្នើឲ្យអាជ្ញាធររាជធានីជួយពន្លឿនការប្រគល់ប្លង់កម្មសិទ្ធិ និងសុំកសាងហេដ្ឋារចនាសម្ព័នក្នុងមូលដ្ឋាន
ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌដង្កោចំនួន៥រូបបានលើកឡើងពីកង្វល់របស់ខ្លូនជាច្រើនដើម្បីអោយអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយដែលមានទាំងការសុំពន្លឿននៃការប្រគល់ប្លង់កម្មសិទ្ធិ ការសុំតបណ្តាញទឹកស្អាត សុំធ្វើផ្លូវ ដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀង និងស្នើសុំការស្តារលូជាដើម។
ការស្នើសុំពីសំណាក់ពលរដ្ឋនេះបានធ្វើឡើង នាព្រឹកថ្ងៃទី១៩វិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ឯក ឃុនដឿន អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស,មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ នៅសាលាខណ្ឌដង្កោ។
ក្នុងវេទិកានេះប្រជាពលរដ្ឋ ៥រូបបានលើកឡើងពីកង្វល់របស់ខ្លួនជាច្រើន ក្នុងនោះរួមមាន៖ ប្រជាពលរដ្ឋនៅសង្កាត់ក្រាំងពង្រ បានស្នើអោយអាជ្ញាធររាជធានីភ្នំពេញ ពន្លឿនការប្រគល់ប្លង់កម្មសិទ្ធិដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋអោយបានលឿន។ ប្រជាពលរដ្ឋនៅសង្កាត់កាំងពង្រដូចគ្នាបានស្នើអោយអាជ្ញាធររាជធានីភ្នំពេញជួយអន្តរាគន៍ តបណ្តាញទឹកស្អាតចូលក្នុងបុរីសាំ លែន។ សុំធ្វើផ្លូវ២ខ្សែ, សុំដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀង និងស្នើសុំការស្តារលូ នៅបឹងតាម៉ាត ជាមួយនិងការសុំផ្តល់ព័ត៌មានជុំវិញ គម្រោងសាងសង់ស្ថានីយបូមទឹកបឹងតាម៉ាតជាដើម។
លោក ឯក ឃុន ដឿន មានប្រសាសន៍ថា ក្នុងវេទិកានេះមានប្រជាពលរដ្ឋ៥រូបបានលើកឡើងជាសំណើរ និងសំពរផ្ទាល់មាត់ និង៥២ច្បាប់ជាលាយលក្ខអក្សដាក់ចូលក្នុងប្រអប់សំបុត្រ។ រាល់សំណើ និងសំណូមពរផ្ទាល់មាត់របស់ប្រជាពលរដ្ឋ យើងបានដោះស្រាយជូនភ្លាមៗ ចំពោះអ្វីដែលដោះស្រាយបាន ហើយចំពោះប្រជាពលរដ្ឋដែលបានស្នើឡើងជាលាយលក្ខណ៍អក្សរ ដាក់ចូលក្នុងប្រអប់សំបុត្រ រដ្ឋបាលរាជធានីភ្នំពេញនឹងយកមកដោះស្រាយពេលក្រោយ។
ចំពោះប្រជាពលរដ្ឋ ដែលសុំការផ្តល់ព័ត៌មានជុំវិញគម្រោងសាងសង់ស្ថានីយបូមទឹកបឹងតាម៉ាត លោក ឯក ឃុនដឿន បានបញ្ជាក់ថា ពាក់ព័ន្ធការងារនេះ មន្ត្រីជំនាញបានចុះសិក្សាហើយ ដោយតាមគម្រោងនោះ គឺប៉ះដីមានកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ។ ពេលនេះរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងស្វែងរកទិញដី ដើម្បីសាងសង់ស្ថានីយនេះហើយ។
លោក ឯក ឃុនដឿន បានលើកឡើងទៀតថា ប្រជាពលរដ្ឋនៅខណ្ឌដង្កោសំណាងណាស់ដោយបានទទួលកាដូដ៏ធំមួយពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នោះគឺ ការផ្តល់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន រំដោះទឹកចេញពីរាជធានីភ្នំពេញ ពិសេសនៅខណ្ឌដង្កោនេះតែម្តង នៅឆ្នាំ២០២៧ អ្នកដង្កោនឹងអស់ការព្រួយបារម្ភពីការលិចលង់ទៀត។
លោក ម៉ប់ សារិន បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ ពោលគឺនៅក្នុងខែតុលា ខែវិច្ឆិកា និងខែធ្នូ សំរាប់ខណ្ឌនីមួយៗត្រូវធ្វើឡើងនៅខែមិថុនារាល់ឆ្នាំ ហើយឆ្នាំនេះខណ្ឌបានធ្វើរួចរាល់ហើយ ។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ប្រជាពលរដ្ឋអាចលើកឡើងនូវសំណើរសំណូមពរចំនួន៤បញ្ហា ដើម្បីអោយអាជ្ញាធរជួយអន្តរាគមន៍ ដែលក្នុងនោះរួមមាន ទី១ បញ្ហាសន្តិសុខ គ្រឿងញៀន ល្បែង ស៊ីសង ចោរលួច ប្លន់ ពិសេសគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព។ ២ ការអភិវឌ្ឍមូលដ្ឋាន ផ្លូវ ទឹក ភ្លើង ប្រព័ន្ធលូជាដើម។
៣ បរិស្ថាន សុខមាលភាពសង្គម ការបំរើសេវាសុខាភិបាលនិងទី៤ ការផ្តល់សេវាសាធារណៈ នៅថ្នាក់ខណ្ឌដែលអាជ្ញាធរបានផ្តល់ជូន បានផ្តល់ជូនបានល្អហើយឬនៅ មានអំពើពុករលួយនៃការផ្តល់សេវានេះទេ។
លោក ម៉ប់ សារិន បានបញ្ជាក់ទៀតថា គោលបំណងរបស់វេទិកានេះ គឺចង់ស្តាប់ពីការចង់បានរបស់ប្រជាពលរដ្ឋ ដើម្បីយើងបានដឹង ហើយដោះស្រាយជូន។ ដូច្នេះទេ លោកសំណូមពរថា អ្វីជាកង្វល់របស់ប្រជាពលរដ្ឋ មន្ត្រីជំនាញរបស់យើងនីមួយៗ ត្រូវបកស្រាយបានអោយច្បាប់លាស់ ដើម្បីអោយប្រជាពលរដ្ឋបានយល់៕
អត្ថបទ៖ ស្រីរ័ត្ន
-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?