សន្តិសុខសង្គម
បញ្ជូនខ្លួនម្ចាស់គ្លីនិក សុងហាក់ ម៉ារីណា ពីរនាក់ប្ដីប្រពន្ធទៅតុលាការ
កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា នេះ បានសម្រេចបញ្ជូនខ្លួនជនសង្ស័យពីរនាក់ប្ដីប្រពន្ធដែលជាម្ចាស់គ្លីនិកឯកជន សុងហាក់ ម៉ារីណា ទៅតុលាការ ពាក់ព័ន្ធករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីវ័យ៤១ឆ្នាំម្នាក់ស្លាប់។ ការបញ្ជូនខ្លួនជនសង្ស័យនេះ ក្រោយរកឃើញថាម្ចាស់គ្លីនិកបានប្រើប្រាស់ថ្នាំខុសបច្ចេកទេសធ្វើអោយមានមនុស្សស្លាប់រួចយកសាកសពទៅផ្លុងចោលនៅគុម្ពោតព្រៃជាមួយក្មេងស្រីអាយុ៣ឆ្នាំ ដែលជាចេតនាចង់បិទបាំងនូវការព្យាបាលរបស់ខ្លួនដែលធ្វើអោយអ្នកជំងឺបានស្លាប់។

ជនសង្ស័យមានឈ្មោះ ហៀង សុងហាក់ ភេទប្រុស អាយុ៣៧ឆ្នាំ និងឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ៣៩ឆ្នាំ ជាម្ចាស់គ្លីនិកឯកជន យីហោ សុងហាក់ ម៉ារីណា។
សូមបញ្ជាក់ថា សពស្ត្រីរងគ្រោះឈ្មោះ ណាំ ចន្ធូ អាយុ៤១ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញជាមួយក្មួយស្រីអាយុ៣ឆ្នាំនៅក្នុងគុម្ពោតព្រៃនាវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ជនសង្ស័យជាម្ចាស់គ្លីនិកត្រូវបានកម្លាំងសមត្ថកិច្ចស្រុកបាទីឃាត់ខ្លួននៅថ្ងៃទី១៩វិច្ឆិកា ក្រោយពីមន្ត្រីជំនាញធ្វើកោសល្យវិច័យលើសពរកឃើញថា សពជនរងគ្រោះស្លាប់ដោយសារការប្រតិកម្មថ្នាំ៕
អត្ថបទ៖ សុខុម








-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?