សន្តិសុខសង្គម
ពលរដ្ឋរស់នៅភូមិត្រពាំងរំចេក រអ៊ូរទាំរឿងផ្លូវចូលភូមិទ្រុឌទ្រោមខ្លាំង
ផ្លូវលំមួយខ្សែចូលក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កំពុងរងការទ្រុឌទ្រោមខ្លាំងពិបាកដល់ការធ្វេីដំណេីរ និងប្រកបរបរផ្សេងៗ របស់ប្រជាពលរដ្ឋដោយមិនទាន់ឃេីញអាជ្ញាធរចុះពិនិត្យ។

ប្រជាពលរដ្ឋនៅទីនោះសុំមិនបញ្ចេញឈ្មោះ បានលេីកឡេីងថា ផ្លូវនេះពីមុនមានសភាពទាប តែក្រោយមកមានឡានដឹកដីចាក់ធ្វើបុរីក៏ចេះតែចាក់ខ្ពស់ទៅៗ តែក្រោយពីឡានដឹកដីឈប់ដឹក មានតែឡានដឹកឥវ៉ាន់ចេញចូលរោងចក្រ និងឡានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ក៏ខូចខាត និងពិបាកនៅខែភ្លៀងធ្លាក់។ ប្រភពដែលបន្តថា កាលពីមានក្រុមឡានដឹកដី លោកមេភូមិបានសុំអោយក្រុមដឹកដីទាំងនោះជួយឈូសឆាយ ចាក់ដី និងថ្ម ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ តែលោកមិនដែលឃើញមានអាជ្ញាធរសង្កាត់ ឬខណ្ឌ ក្រុង ចុះមកពិនិត្យវាយតម្លៃ ដើម្បីជួសជុលម្ដងណាឡើយ។ លោកបន្ថែមថា ផ្លូវនេះជាផ្លូវដីតាំងពីដើមមក មិនទាន់ដែលបានចាក់បេតុងម្តងឡើយ។ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរកាត់បានត្រឹមឆ្ងល់ និងរអ៊ូរទាំ។ លោកបានសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ក៏ដូចក្រសួងពាក់ព័ន្ធ មេត្តាជួយជួសជុលស្ថាបនាផ្លូវមួយខ្សែរនេះផងដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ជំវិញបញ្ហាផ្លូវខាងលេីនេះ ក្រុមការងារ កម្ពុជាថ្មី បានទាក់ទងទៅលោក សេក សាក់ មេភូមិត្រពាំងរំចេក លោកបានឱ្យដឹងថា ផ្លូវខាងលេីនេះកន្លងមកមានសាលារៀនឯកជនមួយបានដឹកសម្ភារៈតាមរថយន្តធុនធំឆ្លងកាត់ដេីម្បីសាងសង់សាលារៀន ទេីបធ្វេីឱ្យខូចខាត លុះពេលសាងសង់សាលារួចរាល់ ខាងសាលានឹងធ្វេីការជួសជុលឱ្យវិញ តែពេលនេះមិនទាន់មានការជួសជុលនៅឡេីយនោះទេ៕
អត្ថបទ៖ សុខា







-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក