សន្តិសុខសង្គម
សមត្ថកិច្ចត្រៀមបង្ហាញមុខក្រុមបងធំ DP Zin នៅរសៀលនេះមុនបញ្ជូនទៅតុលាការពាក់ព័ន្ធករណីកាប់ជនរងគ្រោះស្លាប់ និងរបួសធ្ងន់ម្នាក់
កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខក្រុមជនសង្ស័យបងធំរហស្សនាម DP Zin (ដើមពោធិ៍) ចំនួន១០នាក់ នៅរសៀលថ្ងៃទី២១វិច្ឆិកា នេះ មុនពេលបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីច្បាប់ ពាក់ព័ន្ធករណីកាប់យុវជនរងគ្រោះស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។

សូមបញ្ជាក់ថា ជនសង្ស័យរហស្សនាម DP Zin (ដើមពោធិ៍) ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិលស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបានកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចទីតាំងបុកប៊ីយ៉ាមួយកន្លែង ស្ថិតក្នុងភូមិ ថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
នគរបាលបានឱ្យដឹងថា ក្រោយពីឃាត់យកមកសាកសួរ ក្រុមបងធំ DP Zin (ដើមពោធិ៍) នេះបានសារភាពថា ក្រុមពួកគេធ្លាប់ធ្វើសកម្មភាពចំនួន៣លើក មាន៖ ទី១កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង២និង០០នាទី នៅចំណុចផ្លូវប៉េតុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ធ្វើសកម្មភាពកាប់ម៉ូតូ និងកាប់ជនគ្រោះបណ្ដាលរងរបួស។ លើកទី២ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅចំណុចដេប៉ូសាំងតូតាល់ផ្លូវ2004 ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ធ្វេីសកម្មភាពកាប់បណ្ដាលជនរងគ្រោះខូចខាតម៉ូតូ និងរងរបួសដៃជាទម្ងន់។ និងលើកទី៣ នៅចំនុចផ្លូវបេតុង ភូមិចំការឪទ្បឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៦ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ២៣:២៧នាទី បណ្តាលអោយជនរងគ្រោះឈ្មោះ ហ្កិត តូណា មុខរបរលក់ទាខ្វៃ ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់។

នគរបាលបន្តថា ក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យជាក់ស្ដែងសរុប ១៤នាក់ ក្នុងនោះ មាន៤នាក់មិនពាក់ព័ន្ធ ត្រូវបានធ្វើកិច្ចសន្យាអប់រំឱ្យត្រឡប់ទៅផ្ទះវិញ និងបានដកហូតម៉ូតូធ្វើសកម្មភាពសរុប៧គ្រឿង កាំបិតតាំងតោ១ដេីម។

គួររំលឹកផងដែរថា កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈយុវជនរងគ្រោះ២នាក់កំពុងជិះម៉ូតូម៉ាកហុងដាZoomer-X ១គ្រឿងឌុបគ្នា នៅតាមផ្លូវស្ថិតនៅក្នុងភូមិចំការឪឡឹកទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែក្រុមបងធំខាងលើមានគ្នាច្រើននាក់ ជិះម៉ូតូច្រើនគ្រឿងដេញកាប់ ជាហេតុធ្វើឲ្យជនរងគ្រោះភ័យ ជិះម៉ូតូរត់ជ្រុលទៅបុកបង្គោលភ្លើងបណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ បន្ទាប់មកក្រុមទាំងនោះបាននាំគ្នាគេចខ្លួនបាត់អស់៕
អត្ថបទ៖ សំណាង




-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង