សន្តិសុខសង្គម
សង្ស័យឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះផ្ទះលក់ចាប់ហួយមួយកន្លែង ទាំងព្រលឹម
ផ្ទះលក់ចាប់ហួយមួយកន្លែង សង្ស័យឆ្លងចរន្តអគ្គិសនី ត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រឹកព្រលឹម ខូចខាតសម្ភារៈខាងក្នុងស្ទើរតែទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលដល់មន្ត្រីជំនាញពន្លត់អគ្គិភ័យចេញរថយន្តមកអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥ និង ៤០ នាទី ទៀបភ្លឺ ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ ២០៥ កែងផ្លូវ ៣៣៨ សង្កាត់ទួលស្វាយព្រៃទី ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បើតាមប្រភពពីអ្នករស់នៅខាងក្នុងផ្ទះបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញមានផ្សែងលាយឡំអណ្ដាតភ្លើង ភ្លាមៗ គាត់បានរត់ទៅយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងបាន ដោយសារមានផ្សែងច្រើន លាយឡំនឹងអណ្ដាតភ្លើងឆាបឆេះសន្ធោសន្ធៅទៅហើយ។ ភ្លាមៗ នោះ គាត់ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចជំនាញអគ្គិភ័យ ដើម្បីមកជួយអន្តរាគមន៍ឲ្យទាន់ពេលវេលា ជៀសវាងបង្កការរាលដាល។

ក្នុងប្រតិបត្តិការបាញ់ពន្លត់ខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន ២ គ្រឿង ដើម្បីពន្លត់ទប់ស្កាត់មិនឲ្យមានការរីករាលដាលដល់ផ្ទះប្រជាពលរដ្ឋ៕
អត្ថបទ ៖ ម៉េង







-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?