Connect with us

សន្តិសុខសង្គម

មន្ត្រីអាវុធហត្ថខេត្តសៀមរាបម្នាក់វាយអ្នកកា​សែត​២នាក់ឲ្យរបួស និងខូចខាតទ្រព្យសម្បត្តិ ខណៈកំពុងចុះយកព័ត៌មាន

បានផុស

នៅ

នៅយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាបម្នាក់ បានវាយអ្នកកាសែតចំនួន២នាក់បណ្ដាលឲ្យរងរបួស និងខូចខាតទ្រព្យសម្បត្តិ ខណៈកំពុងចុះយកព័ត៌មានករណីចូលចូលគាស់សារមន្ទីរ យកទ្រព្យសម្បត្តិ ស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មានបានឱ្យដឹងថា ហេតុការណ៍ខាងលើបង្កឡើងដោយបុរសស្លៀកស៊ីវីលចំនួន២នាក់បានវាយទៅលើអ្នកសារព័ត៌មានដែលកំពុងផ្សាយករណីចោរចូលគាស់ទ្វារបម្រុងចូលលួច នៅក្រោយសារមន្ទីរ ប៉ុន្តែ ដោយសន្តិសុខ ឃើញទាន់ក៏ចាប់បាន។ ប្រភពបានបន្ថែមថា ខណ:លោកសុខ សំអុល និងលោកធារ៉ា ហង្សតូច កំពុងយកព័ត៌មាន ស្រាប់តែបុរស២នាក់ខាងលើបានវាយលោកសុខ សំអុល និងលោកធារ៉ា ហង្សតូច បណ្ដាលឲ្យរងរបួសតែម្ដង។

នៅព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកកាសែតដែលរងអំពើហិង្សា បានទៅដាក់ពាក្យបណ្ដឹង ដើម្បីប្ដឹងក្រុមជនបង្កនៅទីបញ្ជាការកងរាជអាវុធខេត្តសៀមរាប។ អ្នកសារព័ត៌មាន ដែលរងអំពើហិង្សា សង្ឃឹមថា មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ជួយចាត់វិធានការក្រុមជនបង្ក ដើម្បីអនុវត្តតាមផ្លូវច្បាប់។  បច្ចុប្បន្ន កម្លាំងអាវុធហត្ថខេត្តសៀមរាប កំពុងសួរនាំជនរងគ្រោះ និងមន្ត្រីអាវុធហត្ថខេត្តសៀមរាប ដើម្បីមានវិធានការទៅតាមផ្លូវច្បាប់៕

ដោយ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម