Connect with us

សន្តិសុខសង្គម

Update ៖ ដុតសំរាមរាលឆេះរោងស្តុកឈើក្នុងរោងចក្រផលិតសាឡុងមួយកន្លែង យ៉ាងសន្ធោសន្ធៅ

បានផុស

នៅ

អគ្គិភ័យ​បាន​ឆាបឆេះ​រោង​ស្តុក​ឈើ​ក្នុង​រោងចក្រ​មួយ​កន្លែង យ៉ាង​សន្ធោសន្ធៅ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​កម្មករ​នាំគ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់ តែ​គ្រប់គ្រង​មិន​បាន ខ្លាច​រាលដាល​ដល់​រោងចក្រ ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​អន្តរាគមន៍​ភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង ៥០ នាទី​ព្រឹក ថ្ងៃ​ទី ២៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ក្នុង​រោងចក្រ​ផលិត​សាឡុង​មួយ​កន្លែង នៅ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​កម្មករ​ម្នាក់ ដុត​សំរាម​ក្បែរ​រោង​ស្តុក​ឈើ​ចម្ងាយ​ប្រហែល ៣ ម៉ែត្រ បន្ទាប់មក​ស្រាប់​ខ្យល់​បក់​ហើរ​រងើកភ្លើង​ទើរ​លើ​ឈើ ទើប​បង្ក​ជា​អណ្ដាត​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ។ ភ្លាម​នោះ ក្រុម​កម្មករ ក៏បាន​នាំគ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​មក​បាញ់​ពន្លត់ តែ​មិន​អាច​គ្រប់គ្រង​បាន ដោយ​ស្ថានភាព​ភ្លើង​កាន់តែ​ឆាបឆេះ​ខ្លាំង​ឡើង​ៗ ទើប​រាយការណ៍​ទៅ​សមត្ថកិច្ច​ទាក់ទង​ទៅ​ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ​រថយន្ត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​មក​អន្តរាគមន៍​ភ្លាមៗ។

ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាម រថយន្ត​ពន្លត់​អគ្គិភ័យ ក៏​ចុះ​មក​ដល់​ចំណុច​កើតហេតុ​ចំនួន ៣ គ្រឿង ដោយ​ប្រើប្រាស់​អស់​ចំនួន ១ គ្រឿង ទើប​គ្រប់គ្រង​បាន ១០០ ភាគរយ ដោយ​មិន​មាន​មនុស្ស​រង​របួស​នោះ​ទេ និង​មិន​រាលដាល​ដល់​រោងចក្រ​ផង​ដែរ ខូចខាត​ឈើ​សម្រាប់​ផលិត​សាឡុង​មួយ​ចំនួន​តែប៉ុណ្ណោះ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម