Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌមានជ័យ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែង ក្បែរស្ពានអាកាសក្បាលថ្នល់ ឃាត់ខ្លួនមនុស្ស ៩ នាក់

បានផុស

នៅ

ក្រោយ​មាន​ការ​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ពី​បញ្ហា​ទីតាំង​មួយ​កន្លែង​ដែល​បង្កប់​ដោយ​ល្បែងស៊ីសង​គ្រប់​ប្រភេទ អាជ្ញាធរ​ខណ្ឌ​មានជ័យ បាន​ចុះ​បង្ក្រាប​ជាក់ស្ដែង​តែម្ដង ដោយ​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ទូ​ហ្គេម​បាញ់​ត្រី និង​ឃាត់ខ្លួន​មនុស្ស​មនុស្ស​ចំនួន ៩ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង ១៨ និង ៣០ នាទី ល្ងាច​ថ្ងៃ​ទី ២៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ដោយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​មាន​ជ័យ បាន​ចុះ​ត្រួតពិនិត្យ និង​អនុវត្ត​វិធានការ​រដ្ឋបាល ទីតាំង​លួច​បើក​បង្កប់​ល្បែង​ស៊ីសង​ខុសច្បាប់ ស្ថិត​នៅ​ចំណុច​ជិត​ចំណតរថយន្ត​ជាន់​ផ្ទាល់​ដី​អគារ​ខុន​ដូរ R & F (​ច្រក​ទី ១) ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ការ​សំណូមពរ​ពី​ប្រជាពលរដ្ឋ ក៏ដូចជា​បណ្ដាញ​សង្គម បាន​បង្ហោះ​ជា​សាធារណៈ​ពី​បញ្ហា​ទីតាំង​ដែល​បើក​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ និង​ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សន្តិសុខ​សុវត្ថិភាព។ ក្រោយ​ទទួល​បាន​ដំណឹង​នេះ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​មានជ័យ ដឹកនាំ​ផ្ទាល់​ពី លោក សេង គន្ធ អភិបាល​ខណ្ឌ​មាន​ជ័យ ចុះ​ឆ្មក់​បង្ក្រាប​ជាក់ស្ដែង​តែម្ដង។

ក្នុង​រង្វង់​ប្រតិបត្តិការ​នេះ​អាជ្ញាធរ​បាន​ដកហូត​វត្ថុតាង ៖ ទូ​ហ្គេម​បាញ់​ត្រី ១ គ្រឿង , តុ​បៀរ ៤ , កុំព្យូទ័រ ៣, និង​សម្ភារៈ​កៅអី​មួយ​ចំនួន​ទៀត ត្រូវ​បាន​ចាប់​យក​មក​រក្សាទុក​នៅ​សាលា​ខណ្ឌ។ ដោយឡែក​ចំពោះ​ទីតាំង​វិញ ត្រូវ​បាន​អាជ្ញាធរ​បិទទ្វារ​ចាក់​សោ​ជា​បណ្ដោះអាសន្ន។

បច្ចុប្បន្ន​ទាំង​បុគ្គលិក​របស់​ទីតាំង​ល្បែង​ស៊ីសង និង​អ្នក​ចូល​លេង​(​ភ្ញៀវ​) សរុប ៩ នាក់ ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អធិការ​នគរបាល​ខណ្ឌ​មានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម