សន្តិសុខសង្គម
ដាច់ខ្សែកាបយោងទូកុងតឺន័រ ធ្លាក់កម្មករម្នាក់ របួសបាក់ជើងសងខាង ក្នុងមូលដ្ឋានសង្កាត់ភ្លើងឆេះរទេះ
កម្មករខាងផ្នែកស្ទូចទូកុងតឺន័រម្នាក់ បានរងរបួសបាក់ជើងទាំងសងខាង ក្រោយឡើងថ្ពក់ទំពក់ខ្សែកាបស្ទូចយោងទូកុងតឺន័រឡើង ស្រាប់តែដាច់ខ្សែកាបមួយចំហៀងធ្លាក់ជនរងគ្រោះ បង្កការភ្ញាក់ផ្អើលទូរស័ព្ទសុំជំនួយរថយន្តសង្គ្រោះរបស់អង្គភាព ៧១១ ដឹកទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង ១០ នាទីព្រឹក ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅចំណុចផែស្ងួតមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ចេ ចាន់ថា ភេទប្រុស អាយុ ២២ ឆ្នាំ រងរបួសបាក់ជើងទាំងសងខាង មានទីលំនៅរស់នៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ដោយឡែកបើតាមប្រភពពីកម្មករនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានឡើងទៅថ្ពក់កាប ដើម្បីយោងទូកុងតឺន័រ បន្លាស់ទីតាំង ដោយមានតៃកុងស្ទូចម្នាក់ និងជនរងគ្រោះ យោងជាមួយទូ។
ប្រភពបានបន្តថា ខណៈស្ទូចយោងទូកុងតឺន័រសុខៗ ដែលមានជនរងគ្រោះឈរពីលើទូ ស្រាប់តែកាបមួយចំហៀងបានដាច់ផ្អៀងរអិលធ្លាក់ជនរងគ្រោះមកក្រោមកម្ពស់ប្រមាណជាង ១០ ម៉ែត្រ បណ្ដាលឱ្យបាក់ជើងទាំងសងខាង។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋាន បានទូរស័ព្ទសុំជំនួយពីកងសង្គ្រោះ ៧១១ ចេញរថយន្តសាមុយ មកដឹកជនរងគ្រោះទៅព្យាបាលបន្តនៅឯមន្ទីរពេទ្យព្រះកុសុមៈ៕
អត្ថបទ ៖ សំណាង





-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១២ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម