Connect with us

សន្តិសុខសង្គម

ឆក់ទូរស័ព្ទពីជនបរទេសមិនសម្រេច មកជាប់អន្ទាក់សមត្ថកិច្ចនាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ

បានផុស

នៅ

ជនសង្ស័យ​ចំនួន ៣ នាក់ ជិះ​ម៉ូតូ ២ គ្រឿង ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជនជាតិ​ចិន​ម្នាក់ កំពុង​ជិះ​កង់​បី តែ​មិន​បាន​សម្រេច ក៏​ត្រូវ​កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ជិះ​ល្បាត​ឃើញ ប្រដេញ​ឃាត់​បាន​ម្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ឃាត់ខ្លួន​នេះ​កាលពី​វេលា​ម៉ោង ២១ និង ២០ នាទី ថ្ងៃ​ទី ២៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នៅ​តាម​បណ្ដោយ​ផ្លូវ ២៥៧ សង្កាត់​បឹងកក់​ទី ២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

លោក​ឧត្ដមសេនីយ៍​ត្រី ប៊ុត វណ្ណារដ្ឋ អនុ​ប្រធាន​នាយកដ្ឋាន បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្ដមសេនីយ៍​ឯក ង៉េង ជួរ ប្រធាន​នាយកដ្ឋាន បាន​ឱ្យ​រូបលោក​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រដេញ​ម៉ូតូ (​នាម​សាគរ​ជ័យ​) ចេញ​ល្បាត​ជាប្រចាំ ដើម្បី​បង្ការ បង្ក្រាប ទប់ស្កាត់​បទល្មើស​ជាក់ស្ដែង នៅ​វេលា​ម៉ោង​ខាងលើ ក៏​ឃើញ​ជនសង្ស័យ​ចំនួន ៣ នាក់ ជិះ​ម៉ូតូ ២ គ្រឿង បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​បុរស​រងគ្រោះ​(​ជន​ជាតិ​ចិន​) កំពុង​ជិះ​កង់​បី​ឥណ្ឌា តែ​មិនបាន​សម្រេច។ ភ្លាម​នោះ កម្លាំង​ជំនាញ​នាយកដ្ឋាន បាន​ធ្វើការ​ប្រដេញ និង​ឃាត់​បាន​ជនសង្ស័យ​ម្នាក់ រួម​ទាំង​ម៉ូតូ ១ គ្រឿង ផង​ដែរ។

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ដែល​ឃាត់​បាន​មាន​ឈ្មោះ មី ពន្លឺ អាយុ ២៤ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីកន្លែង​ស្នាក់នៅ​ផ្ទះ​ជួល​មិន​ចាំ​លេខ ផ្លូវលំ សង្កាត់​គីឡូ​លេខ ៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​ (​ជា​អ្នក​បិទគូទ​)។ រីឯ​ជនសង្ស័យ​មាន​ឈ្មោះ ហ្វីន និង​ឈ្មោះ ជូ ដែល​ជា​ជន​ដៃដល់​បាន​ជិះ​រត់​គេច​ខ្លួន​បាត់។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​ជំនាញ​ការិយាល័យ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២២ នាទីutes មុន

អ្នកវិភាគ និង​អ្នកឃ្លាំ​មើល ៖ ពលរដ្ឋគួរពហិកាចំពោះយុទ្ធនាការរៃអង្គាសរបស់ទណ្ឌិត សម រង្ស៊ី

ប្រាសាទតាមាន់តូច
ព័ត៌មានជាតិ៥២ នាទីutes មុន

អ្នកនាំពាក្យទ័ពជើងគោកច្រានចោលការចុះផ្សាយថាមានការប្រឈមមុខគ្នារវាងកងទ័ពកម្ពុជានិងថៃ

សេចក្ដីជូនដំណឹង៥៤ នាទីutes មុន

ក្រសួងរៀបចំដែនដី ប្រគល់បណ្ណកម្មសិទ្ធិជូនអតិថិជនរបស់ បុរីឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦A ចំនួន ១២០០បណ្ណ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី ឡាំ ជា៖ កិច្ចការព្រំដែនជាអាយុជីវិតជាតិ ដែលរដ្ឋាភិបាលបានខិតខំបោះបង្គោលជាមួយប្រទេសជិតខាង 

កីឡា២ ម៉ោង មុន

ខ្សែ​ប្រយុទ្ធ​បទ​ពិសោធ​ច្រើន​ Moresche ចូល​រួម​ជា​មួយ​ព្រះ​ខ័ន​រាជ​ស្វាយរៀង

Sokha Hotels

ព័ត៌មានពេញនិយម