សន្តិសុខសង្គម
រកឃើញសពបុរសជាអ្នកដឹកជញ្ជូនអាហារអនឡាញម្នាក់ ដែលលោតទឹក កាលពី ២ ថ្ងៃមុន ហើយ
សពបុរសជាអ្នកដឹកជញ្ជូនអាហារអនឡាញ ដែលមកលោតទឹកលើស្ពានជ្រោយចង្វារ កាលពី ២ ថ្ងៃមុន ត្រូវបានប្រទះឃើញហើយ កាលពីល្ងាចថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ ចំណុចមុខកោះពេជ្រ។

តាមប្រភពពីក្រុមគ្រួសារបានឱ្យដឹងថា សពឈ្មោះ ម៉ី រតនៈ អាយុ ២៤ ឆ្នាំ មុខរបរអ្នកដឹកជញ្ជូនអាហារ មានអាស័យដ្ឋានផ្ទះលេខ ៣៩៥ ផ្លូវលំ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពដដែលបានបន្តថា បន្ទាប់ពីទទួលដំណឹងថាជនរងគ្រោះបានមកលោតទឹកនៅស្ពានជ្រោយចង្វារ ដោយបន្សល់ទុកបណ្ដាំចុងក្រោយដែលកូនរបស់គាត់សរសេរទុកឲ្យក្រុមគ្រួសារបានដឹង គាត់បានជួលទូកនេសាទស្វែងរកសពអស់រយៈពេល ២ យប់ ២ ថ្ងៃ មកហើយ លុះដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង ៤ រសៀល ក៏ផុសសាកសពបុរសខាងលើចេញពីក្នុងទឹក នៅកណ្ដាលទន្លេ ត្រង់ចំណុចមុខកោះពេជ្រ និងបន្ទាប់មកបានយកខ្សែចងសពអូសតាមទូកមកក្រោមស្ពានជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ធ្វើកោសល្យវិច័យ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ ជនរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ ១២៥ ពាក់ផ្លាកលេខ ភ្នំពេញ 1IJ 1196 ដឹកកេសដាក់ម្ហូបអាហារ food panda មកឈប់នៅលើស្ពានជ្រោយចង្វារអស់រយៈពេលប្រមាណជាង ១ ម៉ោង ដោយទឹកមុខស្រងូតស្រងាត់។ នៅយប់នោះ ពុំមាននរណាម្នាក់ចាប់អារម្មណ៍ឡើយ លុះក្រោយមកគេឃើញបុរសរូបនោះបានតោងបង្កាន់ដៃស្ពានលោតចុះទៅក្នុងទន្លេសម្លាប់ខ្លួនបន្សល់ទុកម៉ូតូ ១ គ្រឿង និងលិខិតបណ្ដាំចុងក្រោយ ព្រមទាំងអត្តសញ្ញាណប័ណ្ណ។
លិខិតបណ្ដាំចុងក្រោយនោះបានសរសេរថា «ឱ្យកូនសុំទោសផងណាម៉ាក់ដែលកូនសម្រេចចិត្តបែបនេះ និងសុំទោសម៉ាក់ដែលកូនមិនអាចមើលថែម៉ាក់បានរស់ស្រួលដូចម៉ាក់គេ។ បងដា ជួយមើលថែម៉ាក់ផង។ ឱ្យបងសុំទោសផងប្រពន្ធរបស់ប្ដី ឱ្យប្ដីសុំទោសដែលមិនអាចមើលថែរក្សាអូនតាមពាក្យសន្យាជាមួយអូន ឱ្យបងសុំទោស។ បណ្ដាំចុងក្រោយរបស់បងជូនអូន. បើសិនជារកសាកសពបងឃើញ សូមអូនប្រគល់ជូនម៉ាក់ ដើម្បីឱ្យម៉ាក់យកទៅធ្វើបុណ្យចុះ បងសុំទោសអូនជាលើកចុងក្រោយ ហើយម៉ូតូនេះ ក៏បងសុំប្រគល់ឱ្យម៉ាក់ដែរបានអត់អូន? ហើយនឹងលុយតិចតួចជូនម៉ាក់ផងណាអូន (បងសុំអរគុណអូនហើយណាបងស្រឡាញ់អូន»។

បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យសពរួច បានបញ្ជាក់ និងសន្និដ្ឋានថា សាកសពបុរសខាងលើពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែន ដោយមានការអះអាងពីក្រុមគ្រួសារថា សពនោះគឺជាកូនប្រុសរបស់គាត់ពិតមែនដែលឃើញពាក់អាវក្រុមហ៊ុន food panda។ សមត្ថកិច្ចជំនាញ បានរៀបចំឯកសារប្រគល់សាកសពជូនក្រុមគ្រួសារយកធ្វើបុណ្យទៅតាមប្រពៃណី៕
អត្ថបទ ៖ សំណាង









-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ