Connect with us

សន្តិសុខសង្គម

ស្រវឹងជិះម៉ូតូទៅមុខលែងរួច ឈប់ដេកតាមផ្លូវ ត្រូវ​ជន​ឆ្លៀតឱកាស​លួច​ម៉ូតូ​បាត់

បានផុស

នៅ

បុរស​ម្នាក់ ផឹកស៊ី​ស្រវឹង ខណៈ​ជិះ​ម៉ូតូ​តាម​ផ្លូវ​បំណង​ទៅ​ផ្ទះ តែ​ទៅ​មុខ​លែង​រួច ក៏​ឈប់​ម៉ូតូ​ដេក​លើ​ចិញ្ចឹម​ផ្លូវ ស្រាប់តែ​ត្រូវ​ជន​ឆ្លៀតឱកាស​លួច​យក​ម៉ូតូ​ទៅ​បាត់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១២ និង ២០ នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ក្បាលដំរី ២ សង្កាត់​កា​កាប​ទី ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់ ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​សូ​គី​និ​ច ដោយ​មិន​ចាំ​ស្លាក​លេខ​នោះ​ទេ ធ្វើដំណើរ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ឈប់​ម៉ូតូ រួច​ប្រាស​ខ្លួន​ដេក​លង់លក់​នៅ​លើ​ខឿន​មុខ​ផ្ទះ​សំណាក់ យីហោ លាភ​ហេង។ លុះ​ក្រោយមក ក៏​មាន​ជនសង្ស័យ​ប្រុស​ស្រី​ពីរ​នាក់ ដើរ​មក​ដល់​ឃើញ​ឱកាស​ល្អ​បាន​យក​ទូរស័ព្ទ និង​ម៉ូតូ ជិះ​ចេញ​ទៅ​បាត់​ពី​កន្លែង​កើតហេតុ បន្ទាប់​មក​ប្រជាពលរដ្ឋ​ឃើញ​ក៏​នាំគ្នា​រាយការណ៍​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ភ្លាមៗ។

ក្រោយ​កើតហេតុ​បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់​ដាស់​សួរនាំ​រួចហើយ​បាន​នាំ​យក​ទៅ​ប៉ុស្តិ៍ ដើម្បី​ទាក់ទង​ក្រុម​គ្រួសារ​ឲ្យ​មក​ទទួល​បុរស​ខាង​លើ​យក​ទៅ​ផ្ទះ​វិញ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម