Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌ៧មករា បញ្ជាក់ពីមតិរិះគន់ថា ការដ្ឋានសំណង់មួយកន្លែងសាងសង់រំលោភផ្លូវសាធារណៈ

បានផុស

នៅ

បន្ទាប់ពីមានប្រជាពលរដ្ឋងឿងឆ្ងល់ និងសង្ស័យថា ការដ្ឋានសាងសង់អគារមួយកន្លែងនៅលើកំណាត់ផ្លូវលេខ 134z ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បានសាងសង់រំលោភបំពានលើផ្លូវសាធារណៈរួចមក នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរខណ្ឌ៧មករា បានបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បីចុះពិនិត្យ និងពន្យល់ពលរដ្ឋឱ្យបានដឹងច្បាស់ពីអង្គហេតុ ដើម្បីបញ្ចៀសការយល់ច្រលំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារគណៈកម្មការ បានធ្វើការវាស់វែងទៅតាមជំនាញលើដងតាមផ្លូវ និងទីតាំងភូមិសាស្ត្រឃើញថា ទីតាំងការដ្ឋាននេះ មិនមានការរំលោភបំពានណាមួយទៅលើផ្លូវសាធារណៈនោះទេ ពោលគឺម្ចាស់កម្មសិទ្ធិ បានសាងសង់សំណង់ក្នុងប្លង់ដីរបស់គាត់ត្រឹមត្រូវតាមផ្លូវច្បាប់។

មន្ត្រីជំនាញភូមិបាលខណ្ឌ បានលើកឡើងថា បើយើងក្រឡេកមើលមួយភ្លែត ពិតណាស់វាប្រាកដដូចជាការរំពានពិតប្រាកដមែន ប៉ុន្តែដំណើររឿងជាក់ស្តែងវាមិនដូចអ្វីដែលយើងគ្រាន់តែឃើញត្រឹមហ្នឹងភ្នែកនោះឡើយ។ មន្ត្រីជំនាញបន្តថា រឿងនេះដំបូងឡើយ ចំណុចកើតបាតុភាពខាងលើ គឺមិនមានផ្លូវធ្វើដំណើរនោះឡើយ គឺជាដីឡូតិ៍របស់កម្មសិទ្ធិឯកជន ប៉ុន្តែដោយសារម្ចាស់បុរីនៅខាងក្រោយដីឡូតិ៍នោះ ចង់មានច្រកបុរីមួយផ្លូវទៀត ក៏សម្រេចសុំទិញដីឡូតិ៍ ( ចំណុចខាងលើ ) ទទឹង៧ម៉ែត្រ និងបណ្តោយ២២ម៉ែត្រ តាំងពីឆ្នាំ២០០៥មកម្លេះ ដើម្បីបើកច្រកផ្លូវចេញពីបុរី ទៅកាន់ផ្លូវធំ តាំងពីពេលនោះមកដល់បច្ចុប្បន្នមិនមានរឿងរ៉ាវអ្វីនោះឡើយ។ រហូតមកដល់បច្ចុប្បន្ន ពេលដែលម្ចាស់ដីកម្មសិទ្ធិរបស់គេ បានធ្វើការសាងសង់សំណង់លើដីកម្មសិទ្ធិខ្លួនដែលនៅសល់ ក៏កើតមានបាតុភាពរិះគន់ និងនិន្ទាថា មានការរំលោភបំពានតែម្តងទៅ។

ជុំវិញករណីនេះ លោក​ ថេង សុថុល អភិបាលខណ្ឌ៧មករា និងក្នុងនាមអាជ្ញាធរនៃរដ្ឋបាលខណ្ឌ បានអំពាវនាវដល់មជ្ឈដ្ឋានទូទៅ ក៏ដូចជាប្រជាពលរដ្ឋ អ្នកដំណើរ ពិសេសពលរដ្ឋរស់នៅក្បែរតំបន់នោះ សូមមេត្តាស្វែងយល់ឱ្យច្បាស់ពីដំណើររឿងហេតុ ពិសេសគឺការពន្យល់បកស្រាយរបស់ក្រុមអាជ្ញាធរ ក្នុងគោលដៅបញ្ចប់ការងឿងឆ្ងល់ និងការយល់ច្រលំដោយខុសពីការពិត ដែលនាំឱ្យកើតមានព័ត៌មានមិនល្អ បង្កភាពយល់ខុស និងចលាចលនៅក្នុងសង្គមបន្តទៅមុខទៀត៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម