Connect with us

សន្តិសុខសង្គម

អាជីវករលក់ដូរក្នុងចំណតឡូរី ភ្នំបាណន់ ថ្ងូរស្ងាត់ភ្ញៀវ ឯតូបជួលក៏ថ្លៃ

បានផុស

នៅ

ក្នុងរយៈប៉ុន្មានខែចុងក្រោយនេះ ក្រុមអាជីវករដែលលក់ដូរចំណីអាហារនៅក្នុងចំណតឡូរី ក្បែរជើងភ្នំបាណន់ បាននាំគ្នារអ៊ូដែលខ្លះស្ទើរតែរើឆ័ត្រលែងចង់លក់ទៅហើយ ដោយសារតែស្ងាត់ភ្ញៀវទេសចរណ៍ទៅជិះឡូរីកំសាន្ត ឯតម្លៃជួលកន្លែងលក់ក៏ថ្លៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីម្នាក់ដែលជាអាជីវកររស់នៅភូមិវត្តគរ សង្កាត់វត្តគរ ហើយបានទៅជួលកន្លែងលក់ដូរនៅក្នុងចំណតឡូរីនោះ បានរៀបរាប់ថា ទីតាំងដែលអ្នកស្រីជួលគឺស្ថិតនៅក្នុងកន្លែងចំណតឡូរី ក្បែរជើងភ្នំបាណន់ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដោយទីតាំងដែលអ្នកស្រីជួលនោះគឺប្រវែងប្រមាណ ៣ម៉ែត្រប៉ុណ្ណោះ ដែលអាចដាក់តុឆាមី បុកល្ហុង ពងទាកូន និងលក់ម្ជូរជាដើម ដោយទីតាំងនោះពុំមានដំបូលនោះទេដល់គ្រាន់តែយើងដាក់ឆ័ត្របានពីរប៉ុណ្ណោះ។

អ្នកស្រីបានបន្តថា ចំពោះតម្លៃនៃការជួលទីតាំងហាលវាលដ៏តូចនេះ គឺក្នុងមួយខែ ២០ម៉ឺនរៀល ដូច្នេះអ្នកស្រីត្រូវសន្សំក្នុងមួយថ្ងៃ ៧ម៉ឺនរៀលទើបគ្រប់គ្រាន់សម្រាប់បង់ប្រចាំខែឲ្យទៅម្ចាស់ចំណតឡូរីនេះ។ បើតូបដែលអាជីវករជួលលក់វត្ថុអនុស្សាវរីយ៍ និងមួកស្លឹកជាដើមនោះ គឺក្នុងមួយតូប ៣០ម៉ឺនរៀល ក្នុងមួយខែ។ ហើយប៉ុន្មានខែចុងក្រោយនេះមានការស្ងាត់ភ្ញៀវទេសចរឈឹង ហើយពេលខ្លះបើមានភ្ញៀវបន្តិចបន្តួច ក៏គេបានត្រឹមតែចូលទៅជិះឡូរីលេងកម្សាន្តមើលទេសភាពព្រៃភ្នំប៉ុណ្ណោះដោយគេពុំបានចាប់អារម្មណ៍លើចំណីអាហារដែលយើងដាក់លក់នោះឡើយ។ 

ដោយឡែក យុវជនម្នាក់ដែលជាអ្នកបើកបរឡូរី បានបញ្ជាក់ថា បើខុសពីថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃបុណ្យទាន ភ្ញៀវទេសចរដែលមកកំសាន្តក៏ស្ងាត់ដូចគ្នា រីឯតម្លៃដែលភ្ញៀវទេសចរជិះឡូរីកំសាន្តនៅក្នុងរយៈចម្ងាយ ៤គីឡូម៉ែត្រ ជុំវិញជើងភ្នំបាណន់ គឺសម្រាប់ភ្ញៀវទេសចរជាតិបើទិញសំបុត្រក្នុងមួយនាក់ ១៧.០០០ រៀល ដោយឡែកសម្រាប់ភ្ញៀវបរទេសគឺក្នុងមួយនាក់ តម្លៃ ២៩.០០០ រៀល (ជិះទៅ និងជិះត្រឡប់មកវិញ)។

បច្ចុប្បន្នក៏មានអាជីវករខ្លះត្រៀមរកតុ រើឆត្រ ត្រឡប់ទៅផ្ទះខ្លះហើយ ដោយសារតែការលក់ដូរកំបុិក កំប៉ុក វាមិនអាចបានកម្រៃទប់ទល់ទៅនឹងការចំណាយលើការជួលទីតាំងនោះបានឡើយ ព្រោះពួកគាត់លក់ត្រឹមចំណីអាហារតាមផ្លូវ បែបសាមញ្ញៗប៉ុណ្ណោះ ប៉ុន្តែពួកគាត់កំពុងពិភាក្សាគ្នា ដើម្បីសំណូមពរទៅម្ចាស់ទីតាំងក្រែងបានបញ្ចុះតម្លៃខ្លះ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
លោក ជួន ណារិន្ទ
សន្តិសុខសង្គម៩ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍៣ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ម៉ាក្រុង ទាមទារឲ្យប្រើធម៌ក្តៅលើរុស្ស៊ី បើពូទីន មិនព្រមឈប់បាញ់នៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម