Connect with us

សន្តិសុខសង្គម

ម្ចាស់ផ្ទះចូលបន្ទប់ទឹកមួយភ្លែត ចេញមកវិញបាត់កាបូបលុយជាង ៣ ពាន់ដុល្លារ ផ្អើលទាំងយប់

បានផុស

នៅ

ជនសង្ស័យ​ម្នាក់ ជិះ​ម៉ូតូ​មក​ធ្វើ​សកម្មភាព​ចូល​លួច​កាបូប​លុយ​ពី​ស្ត្រី​ម្នាក់ បាន​សម្រេច ដែល​មាន​លុយ​ជាង ៣ ០០០ ដុល្លារ រួច​ជិះ​រត់​គេចខ្លួន​បាត់ស្រមោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ០៨ និង ៤០ នាទី យប់​ថ្ងៃ​ទី ២៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ស្ថិត​ក្នុង​បុរី​ជ្រោយ​បាសាក សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ទុក​កាបូប​លុយ​លើ​ទូ​តាំង​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​ជិត​ដល់​ម៉ោង​បិទ​ហាង ប្តី​របស់​គាត់​តែងតែ​យក​ទៅ​ទុក​ក្នុង​បន្ទប់។ ខណៈ​កើតហេតុ ស្រប​ពេល​កំពុង​រង់ចាំ​ភ្ញៀវ គាត់​បាន​ដើរ​ទៅ​បន្ទប់ទឹក​មួយ​ភ្លែត​សោះ ស្រាប់​តែ​ដើរ​ចេញ​មកវិញ​បាត់​កាបូប​លុយ ដែល​នៅ​ក្នុង​នោះ​មាន​សាច់ប្រាក់​ប្រមាណ​ជាង ៣ ០០០ ដុល្លារ ដោយ​ស្វែងរក​គ្រប់កន្លែង​ហើយ​នៅតែ​មិន​ឃើញ រួច​ក៏​ខ្ចី​ទូរស័ព្ទ​អ្នកជិតខាង​ខល​សួរ​ប្តី ប៉ុន្តែ​ប្តី​របស់​គាត់​មិន​បាន​យក​ទុក​នោះ​ឡើយ។ ទើប​ភ្លាមៗ នោះ បង្ក​ការ​ភ្ញាក់ផ្អើល ប្រញាប់​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បី​ដាក់​ពាក្យបណ្ដឹង​ផង​ដែរ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​មក​ដល់​ទីតាំង រួច​នាំ​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែកប្រា ដើម្បី​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​យក​មក​ដាក់ទោស​តាម​ផ្លូវ​ច្បាប់៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទីutes មុន

Kim Soo Hyun ធ្វើសន្និសីទទាំងទឹកភ្នែកថា បើអាចត្រលប់ក្រោយ លោកនៅតែលាក់ទំនាក់ទំនងជាមួយ Kim Sae Ron

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ជប៉ុន បារម្ភ​ថា មហា​គ្រោះ​រញ្ជួយដី​អាច​សម្លាប់​មនុស្ស ៣០ម៉ឺន​នាក់ និង​ខាតបង់​លុយ ១,៨​ទ្រីលាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

មីយ៉ាន់ម៉ា៖ ទឹក៤ដប​​ជួយ​ក្មេងស្រី​​ឲ្យរស់​ ទោះ​ជាប់ក្រោម​គំនរបាក់បែករហូត​៥០ម៉ោង

កីឡា២៧ នាទីutes មុន

Mascherano ថា Messi ល្អបំផុតក្នុងលោក ទោះទៅលេងការពារ ក៏ល្អដាច់គេដែរ

ព័ត៌មានជាតិ៣៣ នាទីutes មុន

សប្តាហ៍​ទី ២​ បន្លែសុវត្ថិភាព​​ផ្សារចុងសប្តាហ៍​​​​នៅ​ក្រុងបាត់ដំបង ទទួល​​ការគាំទ្រ​កាន់តែច្រើន​

Sokha Hotels

ព័ត៌មានពេញនិយម