Connect with us

សន្តិសុខសង្គម

ពលរដ្ឋចោទប្រកាន់ស្មៀនឃុំក្បាលរមាស ប្រើពាក្យ​សម្ដីមិនសមរម្យពេលមកទទួលសេវាសាធារណៈ

បានផុស

នៅ

ប្រជាពលរដ្ឋនៅឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង បានចោទប្រកាន់ស្មៀនឃុំ ថាបម្រើសេវាសាធារណៈមានភាពយឺតយ៉ាវ បង្កការរាំងស្ទះដល់សេវាតម្រូវការ មិនតែប៉ុណ្ណោះប្រើពាក្យសម្ដីមិនសមរម្យ(សំឡុត) មកលើប្រជាពលរដ្ឋបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីនេះប្រធានក្រុមប្រឹក្សាស្រុក តម្រូវឲ្យស្មៀនឃុំធ្វើការកែប្រែចរិតឆ្កាំឆ្គងនេះចេញ ហើយប្រឹងប្រែងសារជាថ្មីខិតខំបម្រើប្រជាពលរដ្ឋទៅតាមការសំណូមពរ តែបើនៅតែមិនកែប្រែ គណៈបញ្ជាការឯកភាពស្រុក នឹងប្រជុំក្រុមប្រឹក្សាដាក់ពិន័យរដ្ឋបាល ឬត្រូវធ្វើការផ្លាស់ប្តូរ។

ក្នុងកិច្ចប្រជុំជាមួយរដ្ឋបាលឃុំ និងប្រជាពលរដ្ឋនៅសាលាឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃ២៦វិច្ឆិកា លោក អ៊ុក ចាន់ថន ប្រធានក្រុមប្រឹក្សាស្រុក បានបញ្ចាក់ថា ប្រការនេះមានប្រជាពលរដ្ឋបានសរសេរសំបុត្រដាក់ក្នុងប្រអប់ការិយាល័យប្រជាពលរដ្ឋ ក្នុងពេលដែលគាត់មកធ្វើសំបុត្រកំណើត នៅសាលាឃុំក្បាលរមាស អស់រយៈពេល២០ថ្ងៃធ្វើមិនបាន។

លោកបន្តថា ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋមានសារសំខាន់ណាស់ ហើយបើស្មៀន ធ្វើឬកធំជាងមេឃុំ ហើយប្រើប្រាស់ពាក្យសម្តីមិនពិរោះពិសារទៅលើប្រជាពលរដ្ឋ តើការងាររដ្ឋបាលនេះវាទៅជាយ៉ាងណា និងឱ្យប្រជាជនសង្ឃឹមលើអ្នកណាវិញ ហើយយើងកុំខឹងនឹងគាត់ យើងត្រូវរកហេតុផល រកចំណុចខ្សោយរបស់យើង តើពិតប្រាកដ ឬមិនពិតប្រាកដ បើសិនណាការចោទប្រកាន់របស់គាត់ពិតប្រាកដត្រូវតែកែលំអរ យើងអត់អាចទុកអញ្ចឹងបានទេ   ហើយបើយើងនៅប្រកាន់គំនិតអាត្មានិយមមានតែឯង មិនមែនជាមន្ត្រីបម្រើប្រជាពលរដ្ឋទេ។

លោក សៃ ស៊ូឃិត ស្មៀនឃុំក្បាលរមាស បានទទួលយកការណែនាំនេះ និងធ្វើការកែប្រែដើម្បីរួមគ្នាជាមួយរដ្ឋបាលឃុំ  និងសមាជិកក្រុមប្រឹក្សាឃុំទាំងអស់ ខិតខំបម្រើប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងមិនរើសអើង «ចាប់ពីពេលនេះតទៅខ្ញុំមិនឱ្យមានបញ្ហានេះកើតឡើងទៀតទេ ហើយនៅពេលប្រជាពលរដ្ឋគាត់ចូលមក ខ្ញុំនឹងទទួលគាត់គ្រប់ពេលវេលាមិនឱ្យគាត់មានការអន់ចិត្តរឿងផ្តល់សេវាជូនគាត់ទៀតទេ»។

សូមបញ្ជាក់ថា ករណីរឿងស្មៀនឃុំ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុកតែងតែធ្វើការណែនាំជារឿយៗរួចមកហើយ ឱ្យផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អឆាប់រហ័យ។ តែនៅមានស្មៀនមួយចំនូន មិនទាន់បានធ្វើការកែប្រែនៅឡើយ ប្រជាពលរដ្ឋរង់ចាំមើលថា តើកំហុសឆ្គងបែបណាទើបលោកមេឃុំ មេស្រុក ឬថ្នាក់ដឹកនាំពាក់ព័ន្ធធ្វើការផ្លាស់ប្តូរស្នៀនចេញបាន៕

អត្ថបទ៖ ហុង វិនជូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ប្រមុខណាតូ ប្រកាសបង្កើនកម្លាំងទ័ពនៅ សមុទ្របាល់ទិក

ព័ត៌មានជាតិ១១ នាទីutes មុន

សម្តេចតេជោ បើកការប្រកួតកីឡាវាយកូនគោល ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ១៦ នាទីutes មុន

អភិបាលរាជធានី ចុះពិនិត្យទីតាំងមុនរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នៅថ្ងៃស្អែក

ព័ត៌មានជាតិ១៩ នាទីutes មុន

បង្ក្រាបក្មេងទំនើង គ្រឿងញៀន សន្តិសុខសណ្ដាប់​ធ្នាប់សង្គម លើក​ក្នុងសន្និបាត​បូក​សរុប​​លទ្ធផល​ការងារ​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានជាតិ៤៤ នាទីutes មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ព្រាប សុវត្ថិ នាំយកតួអង្គយក្ខឡើងឆាកតន្ត្រី បំផុសការគាំទ្រល្ខោនបាសាក់ខ្មែរ

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

ព័ត៌មានជាតិ២០ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម