សន្តិសុខសង្គម
យុវជន ២ នាក់ រួមគំនិតគ្នាដាក់បញ្ចាំម៉ូតូម្នាក់ម្ដង យកលុយចាយអស់ បែករឿងដល់គ្រួសារ ផ្អើលតាមដងផ្លូវ
យុវជន ២ នាក់ បានរួមគំនិតគ្នាដាក់បញ្ចាំម៉ូតូម្នាក់ម្ដង ហើយយកលុយចាយវាយអស់ ក៏បែកធ្លាយរឿងដល់គ្រួសារ ផ្អើលតាមដងផ្លូវ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ និង ៣៥ នាទី ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតត្រង់ចំណុចផ្លូវបំបែកស្តុបទួលពង្រ សង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីភាគីយុវជនម្ចាស់ម៉ូតូ និច បានឱ្យដឹងថា ខ្លួន និងមិត្តភ័ក្ដិ បានយកម៉ូតូស៊ុយស៊ីគីនិច របស់ខ្លួន ទៅដាក់បញ្ចាំនៅឃ្លាំងរំសេវចំនួន ៥០០ ដុល្លារ បន្ទាប់មកក៏ចាយវាយលុយនោះអស់ជាមួយគ្នា។

ប្រភពបន្តថា ក្រោយមក យុវជនម្ចាស់ម៉ូតូប៊ីត ចង់ជិះម៉ូតូ ម៉ាកនិច ខ្លួនក៏ថា «បើពួកម៉ាកឯងចង់ជិះចឹង យកម៉ូតូកំពុងជិះហ្នឹង (ម៉ាកប៊ីត) ទៅដាក់បញ្ចាំលួសយកម៉ូតូ និច ហ្នឹង មកជិះមក»។ និយាយត្រូវគ្នា យុវជនម្ចាស់ម៉ូតូ ហុងដាប៊ីត ក៏យល់ព្រមយកទៅដាក់បញ្ចាំបានលុយ ៧០០ ដុល្លារ និងលួសយកម៉ូតូ ស៊ុយស៊ីគីនិច មកវិញ។
ប្រភពបន្តទៀតថា នៅសល់លុយ ២០០ ដុល្លារ ពួកគេចែកលុយគ្នាចាយអស់ទៅ និងបានយកម៉ូតូម៉ាក និច នោះ មកជិះបានមួយថ្ងៃ ក៏យុវជនម្ចាស់ម៉ូតូនិច មកលួងលោមយកម៉ូតូ និច នោះត្រឡប់ទៅវិញ ទើបរឿងរ៉ាវទាំងអស់នេះបែកធ្លាយដល់ឪពុកម្ដាយយុវជនម្ចាស់ម៉ូតូប៊ីតបានខឹងសម្បាដល់ យុវជនម្ចាស់ម៉ូតូនិចដែលបបួលកូនខ្លួនដាក់ម៉ូតូបញ្ចាំ ក៏រៀបគម្រោងឃាត់ខ្លួនយុវជនដើមហេតុ កាលពីវេលាភ្ញាក់ផ្អើលខាងលើតែម្ដង។

ក្រោយពេលកើតហេតុ ដោយភាគីម្ចាស់ម៉ូតូនិច បានទាក់ទងទៅឪពុកម្ដាយរបស់ខ្លួនឱ្យមកសម្រួលដោះស្រាយគ្នាជាមួយនឹងឪពុកម្ដាយខាងម្ចាស់ម៉ូតូហុងដាប៊ីត រួចហើយនាំគ្នាទៅរំលស់យកម៉ូតូមកសងវិញ ដើម្បីបញ្ចប់រឿងតែម្ដង៕
អត្ថបទ ៖ សំណាង


-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល