សន្តិសុខសង្គម
រថយន្តបង្កបើកបុកកូនស្រីស្លាប់ រួចបើកគេចខ្លួនបាត់ គ្រួសារជនរងគ្រោះទាមទាររកយុត្តិធម៌
ប្រជាពលរដ្ឋមួយគ្រួសារ ដែលមានជីវភាពក្រលំបាក រួមនិងប្រជាពលរដ្ឋជិតខាងជាច្រើននាក់ បានសំណូមពរដល់ក្រសួងយុត្តិធម៌ សាលាដំបូងខេត្តក្រចេះ មានសមត្ថកិច្ចជំនាញពាក់ព័ន្ធ ជួយស្វែងរកយុត្តិធម៌ឲ្យពួកគាត់ ក្រោយរថយន្តបង្កដែលបើកបុកក្មេងស្រីម្នាក់បណ្ដាលឲ្យស្លាប់កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភូមិដីដុះក្រោម ឃុំព្រែកប្រសព្វ ស្រុកប្រសព្វ ខេត្តក្រចេះ ហើយរថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនបាត់រហូតមកដល់ថ្ងៃនេះនៅមិនទាន់មានដំណោះស្រាយអ្វីនៅឡើយទេ។

លោក អ៉ិន អង្គារិទ្ឋ (ហៅ កំសត់) ត្រូវជាឪពុកក្មេងស្រីរងគ្រោះ បានរៀបរាប់ថា ក្រុមគ្រួសាររបស់គាត់ នាពេលបច្ចុប្បន្ននេះ កំពុងតែជួបការលំបាកខ្លាំង ត្រូវដើរស៊ីឈ្នួលគេ ដើម្បីរកប្រាក់ចិញ្ចឹមម្ដាយចាស់ និងកូនប្រុសស្រីទាំងពីរនាក់ សូម្បីតែផ្ទះសម្បែងក៏មិនទាន់មាននៅដែរ។ ឥឡូវនេះ បានបងប្អូនប្រជាពលរដ្ឋជិតខាងឲ្យស្នាក់នៅបណ្ដោះអាសន្ននៅរោងគោ ខាងក្រោយផ្ទះរបស់គេ។


ស្រាប់តែឥឡូវ បែរជាមកជួបរឿងបែបនេះទៀត គឺកូនស្រីរបស់គាត់ស្លាប់ ដោយមិនមានការទទួលខុសត្រូវ ដោយជនបង្កបានបើករថយន្ត គេចបាត់ពីទីតាំងកើតហេតុ រហូតមកដល់ថ្ងៃនេះរយៈពេលជិតមួយខែហើយននៅមិនទាន់មានពន្លឺនិងដំណោះស្រាយអ្វីឡើយ។
ឪពុកក្មេងស្រីរងគ្រោះ បានបន្តថា កូនប្រុសស្រីរបស់គាត់រស់នៅកំព្រាម្ដាយជាង ២ ឆ្នាំមកហើយ ដែលម្ដាយបានរត់តាមគេទៅបាត់ទុកកូនចោលនៅកំព្រា រស់នៅជាមួយជីដូនចាស់ ពឹងលើអ្នកជិតខាង ដែលផ្ដល់កន្លែងរស់នៅនិងផ្ដល់នូវអាហារហូបចុក និងសម្ភារៈឲ្យកូនបានចូលរៀនសូត្រនឹងគេ។
ប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានគេស្គាល់រថយន្ត និងអ្នកបើកបររថយន្តបង្កនោះច្បាស់ បើទោះបីជារថយន្តនោះបានព្យាយាមបើករត់គេចពីទីតាំងកន្លែងកើតហេតុក៏ដោយ។
ពលរដ្ឋបន្តឲ្យដឹងថា អ្នកបើករថយន្តបង្ក ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញអត្តសញ្ញាណនិងលំនៅឋានរស់នៅស្ថិតក្នុងភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ អ្នកបើករថយន្តឈ្មោះ ឃួន ប៉ាន់ ជិះរថយន្តម៉ាក លុចស៉ីស ៣៣០ ពណ៌ទឹកប្រាក់ ពាក់ស្កាកលេខ ២AJ-7558 បើកបរក្នុងល្បឿនលឿននៅតាមដងផ្លូវជាតិក្នុងមូលដ្ឋានខាងលើ ហើយបានបុកក្មេងស្រីរងគ្រោះពីក្រោយ ខណៈកំពុងតែដើរនៅតាមចិញ្ចើមផ្លូវបណ្តាលឱ្យប្លោងទៅលើរថយន្តនិងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។


ប្រភពដដែលបានរៀបរាប់បន្ថែមថា ចំពោះឥរិយាបថក្រុមគ្រួសារមួយនេះ គឺស្លូតបូតអ្នកជិតខាងគោរពស្រឡាញ់ បានផ្ដល់នូវម្ហូបអាហារជួយដល់កូនឲ្យបានរៀនសូត្រ ហើយនៅពេលដែលជួបគ្រោះថ្នាក់ចរាចរណ៍នោះ ក្រុមគ្រួសារមួយនេះ មិនមានលទ្ធភាពសូម្បីធ្វើបុណ្យផង តែប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក៏បានជួយជ្រុំជ្រែងយកកូនស្រីនោះទៅធ្វើបុណ្យ តាមប្រពៃណី។
ពួកគាត់ក៏បានស្នើសុំទៅដល់សមត្ថកិច្ចក៏ដូចជាស្ថាប័នតុលាការខេត្តក្រចេះ និងស្ថាប័នពាក់ព័ន្ធទាំងអស់ មេត្តាជួយរកយុត្តិធម៌ ដើម្បីឲ្យជនបង្កចេញមុខមកដោះស្រាយសំណងសម្រាប់ក្រុមគ្រួសារជនរងគ្រោះ ដែលកំពុងតែមានទុក្ខលំបាក នាពេលបច្ចុប្បន្ននេះផង។
លោក តុលា រដ្ឋធានី ស្នងការងនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបញ្ជាក់ថា ចំពោះករណីនេះ លោកបានបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងខេត្តក្រចេះហើយ ដើម្បីសុំគោលការណ៍ស្វែងរកម្ចាស់រថយន្ត យកមកផ្តន្ទាទោសតាមច្បាប់៕
អត្ថបទ៖ ប្រុញ វិធិន

-
សន្តិសុខសង្គម១២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?