Connect with us

សន្តិសុខសង្គម

ពលរដ្ឋនៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា គោរព​ស្នើសុំផ្លូវបេតុងមួយខ្សែពីសម្តេចធិបតី

បានផុស

នៅ

ប្រជាពលរដ្ឋរស់នៅក្នុងក្រុមទី១ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បាននាំគ្នាគោរពស្នើសុំផ្លូវក្រាលបេតុង១ខ្សែពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលអាជ្ញាធរ​មូលដ្ឋានអស់លទ្ធភាពជួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពពីលោក ស្លៃម៉ាន អលវី អនុប្រធានភូមិអូរអណ្តូង១ បានប្រាប់ កម្ពុជាថ្មី នាថ្ងៃទី២៧ ខែវិច្ឆិកានេះថា ផ្លូវ១ខ្សែដែលប្រជាពលរដ្ឋទទូចគោរពស្នើសុំទៅសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺដោយសារតែប្រជាពលរដ្ឋរង់ចាំអាជ្ញាធរមូលដ្ឋានអស់រយៈពេល២៤ឆ្នាំមកហើយ។ ម្យ៉ាងទៀតប្រជាពលរដ្ឋបានធ្វើការស្នើសុំក្នុងវេទិកាសាធារណៈជាច្រើនលើក រហូតមានពេលខ្លះប្រជាពលរដ្ឋសឹងអស់ជំនឿទៅលើវេទិកាសាធារណៈទៀតផង។

លោកអនុប្រធានភូមិបានបន្តទៀតថា ផ្លូវដែលប្រជាពលរដ្ឋគោរពស្នើសុំទៅសម្តេចធិបតីហ៊ុន ម៉ាណែត គឺមានប្រវ៉ែង៣៨០ម៉ែត្រ និងទទឹង៨ម៉ែត្រ ស្ថិតក្នុងក្រុមទី១ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ប្រជាពលរដ្ឋសង្ឃឹមថា បើព័ត៌មាននេះបានទៅដល់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺសម្តេចពិតជាជួយដល់ប្រជាពលរដ្ឋរបស់សម្តេចជាក់ជាពុំខាន ព្រោះផ្លូវនេះមានអាយុ២៤ឆ្នាំហើយដែលអាជ្ញាធរអត់លទ្ធភាពជួយ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម