Connect with us

សន្តិសុខសង្គម

ផ្លូវមួយខ្សែប្រវែង៧០០ម៉ែត្រក្នុងភូមិត្រពាំង​ព្រៃ រងការទ្រុឌទ្រោមខ្លាំង អាជ្ញាធរសង្កាត់កំពុងស្នេីទៅសាលារាជធានី

បានផុស

នៅ

ផ្លូវមួយខ្សែដែលកំពុងរងការខូចខាតខ្លាំងប៉ះពាល់ដល់ការប្រកបរបរ និងធ្វេីដំណេីររបស់ប្រជាពលរដ្ឋ ពេលនេះអាជ្ញាធរសង្កាត់កំពុងដាក់សំណេីទៅសាលារាជធានីភ្នំពេញដេីម្បីជួយសម្រួលជួសជុលជាផ្លូវបេតុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវមួយខ្សែលេខ ៦៨ កា២១​ ដែលស្ថិតនៅភូមិត្រពាំង​ព្រៃ​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​ មានការទ្រុឌទ្រោមយ៉ាងខ្លាំង​ ជង្ហុកជ្រៅ​ ធំៗ​ ហេីយនៅពេលរដូវវស្សាផ្លូវខាងលេីបែកភក់ជ្រាំ​ ពលរដ្ឋពិបាកក្នុងការធ្វេីដំណេីរឆ្លងកាត់​។

ចំពោះបញ្ហាខាងលេីនេះ​ ក្រុមការងារ កម្ពុជាថ្មី បានទាក់ទងទៅលោក​ វង្ស សៀង​ហាក់​ ចៅសង្កាត់កាកាបទី២​ នារសៀលថ្ងៃទី២៧​ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ លោកបានឱ្យដឹងថា​ ផ្លូវខាងលេីលេខ ៦៨កា២១​ ដែលស្ថិតនៅក្នុងភូមិត្រពាំងជ្រៃ​ មានប្រហែងបណ្តោយ៧០០ម៉ែត្រ​ ទទឹង២០ម៉ែត្រ​ ដោយខាងសង្កាត់គ្មានលទ្ធភាពដេីម្បីស្ថាបនានោះទេ​ ដូច្នេះរដ្ឋបាលសង្កាត់ក៏បានដាក់សំណេីទៅរដ្ឋបាលរាជធានីភ្នំពេញរួចរាល់ហេីយ​ ដេីម្បីស្នេីសុំឱ្យស្ថាបនា​ជាផ្លូវបេតុងដាក់ឱ្យប្រជាពលរដ្ឋងាយស្រួលធ្វេីដំណេីរ និងប្រកបរបរចិញ្ចឹមជីវិត៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម