សន្តិសុខសង្គម
ព្រះពុទ្ធរូប០៥អង្គ ក្នុងវត្តទួលរលួស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ត្រូវជនមិនស្គាល់មុខលួចបាត់ស្រមោល
ព្រះពុទ្ធរូប ចំនួន ០៥អង្គ ត្រូវបានជនមិនស្គាល់មុខលួចចេញពីវត្តទួលរលួស (ហៅវត្តផាបាំង) ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងដោយបាត់ស្រមោល។ព្រះតេជគុណ ចៅអធិការវត្តទួលរលួស (ហៅវត្តផាបាំង) មានថេរដីការថា ព្រះអង្គទើបបានដឹងអំពីករណីចោរលួចព្រះពុទ្ធរូបទាំង០៥ ព្រះអង្គ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះទេ និងបានរាយការណ៍ ដាក់ពាក្យបណ្ដឹងទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មកែវ ។

ក្រោយទទួលបានពាក្យបណ្ដឹងពីព្រះចៅអធិការវត្ត លោកវារៈសេនីយ៍ឯក ជីម អេន អធិការនគរបាលស្រុកសៀមប៉ាង បានបញ្ជាក់ថាសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត ស្រាវជ្រាវ ។
លោកបន្តថា តាមព្រះចៅអធិការវត្ត បានថេរដីកាប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ព្រះអង្គបាននិមន្តចូលថ្វាយបង្គំព្រះនៅក្នុងព្រះវិហារ ព្រះពុទ្ធរូបទាំង៥ព្រះអង្គមិនទាន់បាត់ឡើយ ប៉ុន្តែក្រោយពេលព្រះអង្គបាននិមន្តទៅរាជធានីភ្នំពេញ ហើយត្រឡប់មកដល់វត្តវិញនៅថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ ២០២៤ ព្រះអង្គក៏បានចូលទៅព្រះវិហារថ្វាយបង្គំព្រះម្ដងទៀត ទើបដឹងថាបាត់ព្រះពុទ្ធរូបចំនួន ០៥អង្គ។ ព្រះចៅអធិការ បានមានថេរដីការប្រាប់សមត្ថកិច្ចថា ព្រះវិហារកន្លែងរក្សាព្រះពុទ្ធរូបដែលបាត់ទាំង០៥ព្រះអង្គ ពុំបានចាក់សោរនោះទេ។ មិនចាក់សោរ ដោយសារតែក្នុងវត្តមានព្រះសង្ឃគង់នៅចំនួន១៦អង្គនៅចាំវត្ត ។

លោកបន្តថា កម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពុងស្រាវជ្រាវ ស៊ើបអង្កេត និងស្វែងរកអ្នកពាក់ព័ន្ធដើម្បីចាត់ការតាមនីតិវិធី ។
ប្រធានមន្ទីរវប្បធ៌មនិងវិចិត្តសិល្បៈខេត្ត លោកស្រី ញោច សារឿន បានឱ្យដឹងថា លោកស្រីមិនបានដឹងថា ព្រះពុទ្ធរូបនេះដែលបាត់ទៅជាវត្ថុបុរាណ ឬផលិតឡើងពីវត្ថុធាតុអ្វីឱ្យពិតប្រាកដឡើយ។ លោកស្រីយល់ថា ព្រះពុទ្ធរូបនេះ អាចជារបស់មានតម្លៃទើបបានជាក្រុមចោរលួចយកទៅ។ លោកស្រីឱ្យដឹងទៀតថា ព្រះពុទ្ធរូបទាំង០៥ ព្រះអង្គនេះ ព្រះសង្ឃមិនទាន់បានឱ្យមន្ត្រីជំនាញចុះបញ្ជីការតាមនីតិវិធីឡើយ ហេតុដូច្នេះចំពោះការស្វែងរកព្រះពុទ្ធរូបទាំង០៥ព្រះអង្គយកមកវិញ អាចនឹងជួបបញ្ហាពិបាកក្នុងការស្រាវជ្រាវ។

គួរឱ្យដឹងថា ក្នុងខេត្តស្ទឹងត្រែងនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កើតមានករណីបាត់ព្រះពុទ្ធរូបនេះចំនួន៣លើកមកហើយ ក្នុងនោះលើកទី១កើតឡើងនៅក្នុងវត្តលើ លើកទី២ កើតឡើងចំពោះវត្តហាងខូសួន ក្នុងក្រុងស្ទឹងត្រែង ហើយលើកទី៣នេះនៅវត្តទួលរលួស (ហៅវត្តផាបាំង) នៅស្រុកសៀមប៉ាង។ ចំពោះការបាត់ព្រះពុទ្ធរូបចំនួន០៣លើកនេះ ប្រជាពុទ្ធរិស័ទ ក៏បានស្នើឱ្យសមត្ថកិច្ចបង្កើនការស្រាវជ្រាវផងដែរ៕
អត្ថបទ៖ ហុង វិនជូ


-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា