Connect with us

សន្តិសុខសង្គម

ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ

បានផុស

នៅ

ប្រជាពលរដ្ឋ​ចំណុះ​ជើង​វត្ត និង​ព្រះសង្ឃ បាន​ទូង​ស្គរ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​កណ្ដាល​យប់ ខណៈ​មាន​សង្ឃ ២ អង្គ នាំ​គ្នា​ឆាន់​ស្រា សាច់​គោ​អាំង ក្នុង​កុដិ នា​បរិវេណ​វត្ត​ពោធិ៍ញ្ញាណ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី ២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត ខាងលើ បាន​ឱ្យ​ដឹង​ថា វត្ត​ពោធិ៍ញ្ញាណ​នេះ មិន​ទាន់​មាន​បង្កើត​គណៈកម្មការ​ណាមួយ​គ្រប់គ្រង​នៅឡើយ​ទេ បើ​គិត​មក​ដល់​សព្វថ្ងៃ​នេះ។ ជុំវិញ​ករណី​នេះ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ក៏​ដូចជា​កម្លាំង​អាវុធហត្ថ បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ការពារ​កុំ​ឱ្យ​កើត​មាន បាតុភាព​ណាមួយ ឬ​ហិង្សា​កើត​ឡើង​ប៉ុណ្ណោះ។

ប្រភព​បន្ថែម​ថា ករណី​នេះ ជា​ទង្វើ​របស់​បុគ្គល មិន​អាច​និយាយ​ថា «ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​នោះ​ទេ​» ហើយ​ក៏​សូម​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​ញាតិញោម ពុទ្ធបរិស័ទ ជា​ពុទ្ធ​សាសនិក កុំ​ដាក់​បន្ទុក​រួម​ដល់​ព្រះសង្ឃ​ទូទៅ នេះ​ជា​ការ​ប្រព្រឹត្តិ​របស់​បុគ្គល​តែប៉ុណ្ណោះ។

ក្រោយពី​ព្រះចៅ​អធិការ និង​ព្រះ​លេខាធិការ​អនុគណ​ខណ្ឌ​មានជ័យ សួរនាំ​រួច គឺ​មាន​ការ​ទទួល​ស្គាល់​កំហុស​ពី​សាមី​ខ្លួន «លោក​នេន​» ដែល​បាន​ប្រព្រឹត្ត​ខុស​ពី​វិន័យ​ព្រះពុទ្ធ​សាសនា ឆាន់​ស្រា ក្លែម​សាច់ នោះ​ពិតមែន។

ជាមួយ​នេះ ក្រោយ​ពី​ព្រះ​គ្រូ បាន​សម្រេច​ផ្សឹក​តាម​ច្បាប់​វិន័យ​សង្ឃ​រួច ក៏​ប្រគល់​លោក​នេន​ដែល​ប្រព្រឹត្ត​ខុស​ពី​វិន័យ​ព្រះពុទ្ធ​សាសនា​ជូន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​មានជ័យ៕

អត្ថបទ ៖ សំណាង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

កីឡា១៧ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម១៧ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម