សន្តិសុខសង្គម
អាហារដ្ឋាន ១ កន្លែង នៅផ្លូវលេខ ២៥៧ សង្កាត់ទឹកល្អក់ទី ១ មិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរ
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះរៀបចំសណ្ដាប់ធ្នាប់ និងធ្វើកំណត់ហេតុណែនាំដល់ម្ចាស់អាជីវកម្មលក់កាហ្វេ អាហារដ្ឋាន នៅផ្លូវលេខ ២៥៧ សង្កាត់ទឹកល្អក់ទី ១ បានចំនួន ៥ ទីតាំង ក្នុងនោះ ១ ទីតាំង មិនសហការចូលរួមផ្ដិតមេដៃ(អាហារដ្ឋាន TUBE COFEE)។

លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានឱ្យដឹងនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះថា ដោយមើលឃើញការចតម៉ូតូ ឡាន គ្មានសណ្ដាប់ធ្នាប់ នៅតាមផ្លូវ ២៥៧ ក្រោយមន្ទីរពេទ្យកុមារជាតិ សង្កាត់ទឹកល្អក់ ១ ទើប កាលពីថ្ងៃទី ២៧ វិច្ឆិកា ម្សិលមិញនេះ លោកបានចាត់ លោក ស៊ឹម សុផង់ អភិបាលរងខណ្ឌ ទទួលបន្ទុកការងារបរិស្ថាន អនាម័យ និងសណ្ដាប់ធ្នាប់ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះរៀបចំសណ្ដាប់ធ្នាប់ និងធ្វើកំណត់ហេតុណែនាំដល់ម្ចាស់អាជីវកម្មលក់កាហ្វេ និងអាហារដ្ឋាន ចំនួន ៥ ទីតាំង។
លោកអភិបាលខណ្ឌទួលគោក បានឱ្យដឹងទៀតថា អាហារដ្ឋានទាំង ៥ នោះ រួមមាន ៖ ទី១.អាហារដ្ឋាន KOI Th´e , ទី២.អាហារដ្ឋាន Anele Hai , ទី៣.អាហារដ្ឋាន G´e G´e Kitchen , ទី៤. អាហារដ្ឋាន Bingo ICE Craem & TEA , និង ទី៥.អាហារដ្ឋាន TUBE COFEE (មិនចូលរួមសហការផ្ដិតមេដៃលើកំណត់ហេតុ)។

ពាក់ព័ន្ធនឹងការចុះរៀបចំសណ្ដាប់ធ្នាប់នេះ ក្រុមការងារបានណែនាំទៅទីតាំងអាហារដ្ឋានដែលបង្កផលប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈដូចខាងក្រោម ៖
១.មិនអនុញ្ញាតឱ្យប្រកបអាជីវកម្មលក់ដូរ និងចតយានយន្តគ្រប់ប្រភេទនៅលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវជាដាច់ខាត។
២.ម្ចាស់អាជីវកម្មគ្រប់ប្រភេទ ត្រូវប្រកបអាជីវកម្មលក់ដូរ និងចតយានយន្តនៅក្នុងទីតាំងកម្មសិទ្ធិរបស់ខ្លួន។
៣.ករណីមិនអនុវត្តតាមការណែនាំ អាជ្ញាធរនឹងមានវិធានការរដ្ឋបាលធ្វើការដកហូតយកមករក្សាទុកដោយមិនទទួលខុសត្រូវលើការខូចខាត និងបាត់បង់សម្ភារៈឡើយ៕
អត្ថបទ ៖ សំណាង









-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា