Connect with us

សន្តិសុខសង្គម

ពលរដ្ឋក្នុងភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម សាទរចំពោះអាជ្ញាធរសង្កាត់ដែលបានជួសជុលស្ថាបនាផ្លូវបេតុងមួយខ្សែសម្រួលដល់ការធ្វើដំណើរ

បានផុស

នៅ

រដ្ឋបាលសង្កាត់ស្ពានថ្ម បានចុះត្រួតពិនិត្យ និងស្ថាបនាផ្លូវបេតុងថ្មីមួយខ្សែ ស្ថិតក្នុងភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលមានប្រវែង ៣៧៣ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ១.៥ តឹកកន្លះ ជូនពលរដ្ឋដែលកន្លងមកពិបាកធ្វើដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហង្ស ជុំ ចៅសង្កាត់ស្ពានថ្ម បានប្រាប់អោយដឹងថា រដ្ឋបាលសង្កាត់បានស្ថាបនាផ្លូវបេតុងថ្មីមួយខ្សែនេះជូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានសង្កាត់ ដើម្បីដោះស្រាយផលលំបាកលើការធ្វើដំណើរឆ្លងកាត់ទៅមក ដែលកន្លងមកពលរដ្ឋបានសំណូមពរទៅកាន់អាជ្ញាធរអោយជួយរកដំណោះស្រាយលើផ្លូវបេតុងនេះ។

លោកចៅសង្កាត់ស្ពានថ្ម បានបញ្ជាក់បន្ថែមថា ផ្លូវបេតុងដែលកំពុងតែស្ថាបនានេះ គឺជាថវិកាមូលនិធិសង្កាត់ឆ្នាំ២០២៤ ដោយឡែក គ្រប់ផ្លូវដែលមិនទាន់បានជួសជុល ស្ថាបនានោះ គឺក្រុមប្រឹក្សាសង្កាត់បានដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍ៥ឆ្នាំរបស់ក្រុមប្រឹក្សាសង្កាត់ ដែលនឹងធ្វើការជួសជុលស្ថាបនា ជាជំហ៊ានៗ ទៅតាមកញ្ចប់ថវិកាផ្នែកអភិវឌ្ឍន៍ស្របទៅតាមកម្មវិធីវិនិយោគប្រចាំឆ្នាំ ដែលបានកំណត់ដោយក្រុមប្រឹក្សាសង្កាត់។

លោកស្រី តី សុធារី បានលើកឡើងថា ក្នុងនាមជាប្រជាពលរដ្ឋមានការសាទរជាខ្លាំង ក្រោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរក្នុងមូលដ្ឋាន បានចុះមកត្រួតពិនិត្យ និងស្ថាបនាផ្លូវបេតុងខាងលើនេះ ដែលកន្លងទៅផ្លូវនេះពិបាកធ្វើដំណើរតែម្តង ដោយសារតែមានដីហ៊ុយ ជង្ហុក និងថ្មីច្រើន ជាហេតុធ្វើអោយពលរដ្ឋពិបាកធ្វើដំណើរ៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ១១ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

Sokha Hotels

ព័ត៌មានពេញនិយម