Connect with us

សន្តិសុខសង្គម

អាវុធហត្ថខេត្តតាកែវ បង្ក្រាបកញ្ឆាក្រៀមជាង​៦០គីឡូត្រៀមនាំចេញឆ្លងដែន

បានផុស

នៅ

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានបង្ក្រាបករណីជួញដូរកញ្ឆាដែលត្រៀមនាំចេញឆ្លងដែន​ រឹបអូស​បានញ្ឆាក្រៀមជាង៦០គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះ​ ធ្វេីឡេីងនៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៦​ ខែវិច្ឆិកា​ ឆ្នាំឆ្នាំ២០២៤ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបូរីជលសារ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីលោក​ ឯក​ ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ករណីរក្សាទុកដឹកជញ្ជូន ជួញដូរ កញ្ឆាស្ងួត ដោយខុសច្បាប់ នៅចំណុចប្រឡាយទឹកតាសេក ស្ថិតនៅភូមិតារាគមន៍ ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ។

ក្នុងប្រតិបត្តិការបង្ក្រាប កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់( ស្រី០១ )​ មាន៖​ ១.ជនសង្ស័យឈ្មោះ អ៊ុ សុខ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ( សុីឈ្នួលដឹកជញ្ជូនតាមបញ្ជាឈ្មោះ រុន សាវុធ) ពិនិត្យគ្មានសារធាតុញៀន។ ២.ជនសង្ស័យឈ្មោះ សូ រំដួល ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ពិនិត្យគ្មានសារធាតុញៀន)។ តែដោយការស្រាវជ្រាវជនទាំងពីរមិនមានការពាក់ព័ន្ធ ទើបព្រះរាជអាជ្ញា បង្គាប់មកជំនាញឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ។

ប្រតិបត្តិការបង្ក្រាប កម្លាំងជំនាញដកហូតវត្ថុតាង កញ្ឆាក្រៀមចំនួន១១៩កញ្ចប់​ ដាក់ស្នោ០៧កេះ ទម្ងន់: ៦០,០៥Kg ( កញ្ឆាស្ងួតសុទ្ធ )។ ទូកកាណូ០១គ្រឿង ប្រវែង៨.១m ម៉ាស៊ីនមួយគ្រឿងម៉ាកHINOTAកម្លាំង១៣សេស។ ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកOPPO។

ក្រោយកម្លាំងជំនាញធ្វើការសាកសួរស្រាវជ្រាវបន្ថែមរួចមក នៅវេលាម៉ោង២១និង១៥នាទី កម្លាំងអាវុធហត្ថស្រុកបូរីជលសារ សហការជាមួយកម្លាំងអាវុធហត្ថស្រុកកោះអណ្តែត និងកម្លាំងអាវុធហត្ថខេត្ត បន្តទៅឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀត ឈ្មោះ រុន សាវុធ ភេទប្រុស អាយុ៥៨ឆ្នាំជនជាតិខ្មែរ មុខរបរលក់បាយ ( រក្សាទុកជួញដូរ) ស្ថិតនៅភូមិតាផាន់ ឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត ខេត្តតាកែវ ។ វត្ថុតាងដកហូត ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាក​OPPO.N ចុចពិល០១។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានឃាត់ខ្លួន និងរក្សាទុកនៅទីបញ្ជាការអាវុធហត្ថខេត្តតាកែវ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

​អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ថា ត្រាំ ក្លាហានចេញដឹកនាំពិភពលោក ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តើមពីស្ថាប័នដែលអាមេរិកផ្ដល់ថវិកាជាមុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

រោងចក្រ​ច្នៃ​ដំណាប់​ស្វាយ​មួយ​កន្លែង ​ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្តប៉ៃលិន​ចាត់​វិធាន​ការណ៍ ក្រោយ​បញ្ចេញ​​កាក​សំណល់​កខ្វក់​ចូលប្រភពទឹកសាធារណៈ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រោយ​ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ

ធនាគារឯកជន
សន្តិសុខសង្គម១១ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម