សន្តិសុខសង្គម
បទល្មើសក្នុងស្រុកមណ្ឌលសីមា ត្រូវបានកាត់បន្ថយច្រើន បន្ទាប់ពីកងកម្លាំងនគរបាលពង្រឹងការពារសន្តិសុខសណ្តាប់
លោកអធិការនគរបាលស្រុកមណ្ឌលសីមា អះអាងថា បទល្មើសផ្សេងៗដែលធ្លាប់កើតមាននៅក្នុងមូលដ្ឋាន ត្រូវបានកាត់បន្ថយទប់ស្កាត់ជាអតិបរិមា ថយចុះច្រើន ដើម្បីឆ្លើយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផ្តល់ភាពសុខសាន្តជូនពលរដ្ឋ។

ក្មេងទំនើង គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា និងចោរកម្មនានា ស្ថិតនៅក្រោមការតាមដានបង្រ្កាបទប់ស្តាត់យ៉ាងយកចិត្តទុកដាក់ខ្ពស់ពីកងកម្លាំងនគរបាល និងគណៈបញ្ជាការឯកភាពស្រុកមណ្ឌលសីមា។ ទោះបីមូលដ្ឋានខ្លះ នៅឆ្ងាយដាច់ស្រយោលយ៉ាងណាក្តី។
លោកវរសេនីយ៍ឯក លឹម សែងច័ន្ទ អធិការនគរបាលស្រុកមណ្ឌលសីមា បានឱ្យដឹងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ជិតបំណាច់ឆ្នាំនេះ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់នៅក្នុងស្រុក មានភាពល្អប្រសើរ ហើយបទល្មើសក៏មានការថយចុះច្រើនករណីផងដែរ ដោយសំដៅធ្វើយ៉ាងណារក្សាសេចក្តីសុខសាន្តជូនពលរដ្ឋ។

លោកអធិការនគរបាលស្រុកមណ្ឌលសីមា បន្តថា កងកម្លាំងសមត្ថកិច្ចរបស់លោក បានតាមដានអប់រំណែនាំ បង្រ្កាប និងទប់ស្កាត់បទល្មើសនានានៅពេលយប់ថ្ងៃទៅវេនប្រចាំការនីមួយៗ តបនឹងបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីតបនឹងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពល្អ។
លោក លឹម សែងច័ន្ទ ក៏បានរំលេចទៀតថា យន្តការរឹងបន្តឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈផ្តោតខ្លាំងជាងគេ ធ្វើបច្ចុប្បន្នភាពគ្រប់គ្រងមុខសញ្ញាក្រុមប្រឆាំងជ្រុលនិយម អ្នកចេញពីពន្ធនាគារ និងមុខសញ្ញាជួញដូរប្រើប្រាស់គ្រឿងញៀន។ ចំពោះក្មេងទំនើង និងក្មេងបង្ហោះម៉ូតូ មិនបានលើកលែងជាដាច់ខាត ករណីពួកគេប្រព្រឹត្តអំពើហិង្សាអសន្តិសុខសណ្តាប់តាមទីសាធារណៈនានា។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា បង្ហាញថា ១០ខែឆ្នាំ២០២៤នេះ កងកម្លាំងជំនាញរបស់ខ្លួន បានបង្រ្កាបទប់ស្កាត់បទល្មើសចំនួន១៤ករណី ដោយឃាត់ខ្លួនមនុស្សបាន២២នាក់ បើធៀបនឹងឆ្នាំ២០២៣ ថយចុះប្រមាណ៥ករណី។
ទន្ទឹមនោះ ក៏មានបញ្ហាប្រឈមខ្លះៗដែរ ភូមិសាស្រ្តតាមបណ្តាឃុំ មានសភាពស្មុគស្មាញ ប្រជាពលរដ្ឋរស់នៅដាច់ស្រយោល តាមព្រៃភ្នំ ជនបទ លំបាកគ្រប់គ្រង ទំនាក់ទំនងផ្តល់ព័ត៌មាន ខ្វះមធ្យោបាយ និងតំបន់ខ្លះគ្មានសេវាទូរស័ព្ទទាក់ទងពេលមានបទល្មើសអ្វីមួយ។

លោក សាង សារិ រស់នៅភូមិចាំយាម និងអ្នកស្រី ស្រីពៅ ជាពលរដ្ឋភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បានលើកឡើងរួមគ្នាថា ពួកគាត់សូមអរគុណយ៉ាងខ្លាំងពីការមានវិធានការទប់ស្កាត់បទល្មើសនានាក្នុងមូលដ្ឋាន ដើម្បីផ្តល់ភាពសុខសប្បាយក្នុងការរស់នៅប្រកបមុខរកស៊ីប្រចាំ។

តំណាងពលរដ្ឋបន្ថែមថា ឆ្នាំនេះ សង្កេតឃើញថា ក្មេងទំនើង បញ្ហាប្រើប្រាស់គ្រឿងញៀន និងចោរកម្ម មិនសូវឃើញមានច្រើនឡើយ នេះក៏ព្រោះតែសមត្ថកិច្ចអាជ្ញាធរមានការរឹតបន្តឹងល្បាតការពារជារៀងរាល់ថ្ងៃ។ តែទោះយ៉ាងណា ពួកគាត់ស្នើសុំឱ្យសមត្ថកិច្ចពាក់ព័ន្ធ បន្តតាមដាននៅគោលដៅប្រឈមផ្សេងៗថែមទៀត សម្រាប់ភាពសុខសាន្តរបស់ពលរដ្ឋ៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ