សន្តិសុខសង្គម
ចាប់ខ្លួនជនសង្ស័យម្នាក់នៅភ្នំពេញ ករណីលួចម៉ូតូពីខេត្តកំពង់ចាម
ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាល ស្នងការនគរបាលរាជធានីភ្នំពេញ តាមចាប់ខ្លួនបាន ពាក់ព័ន្ធករណីលួចម៉ូតូ ១ គ្រឿង ពីស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតនៅចំណុចសង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។

លោកឧត្ដមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន ដែលដឹកនាំកម្លាំង បានឱ្យដឹងថា ក្រោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋានថាមានជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចម៉ូតូ ១ គ្រឿង ម៉ាកហុងដាឌ្រីម សេ ១២៥ ផលិតឆ្នាំ ២០២២ ពាក់ផ្លាកលេខ កំពង់ចាម ១AC-៩៩៤៩ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង ០៤ និង ០២ នាទី ទៀបភ្លឺ នៅចំណុចភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ធ្វើដំណើរឆ្ពោះមករាជធានីភ្នំពេញ ទើបលោកបានដឹកនាំកម្លាំងសហការចាប់ខ្លួនជនសង្ស័យម្នាក់នៅត្រង់ចំណុចសង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។
ជនសង្ស័យចាប់ខ្លួនឈ្មោះ ឈឺន ជីន ឬ ឈឺន ជីម ភេទប្រុស អាយុ ៦២ ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានផ្ទះជួល ម្តុំវត្តតាំងកសាង សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ។ ក្រោយចាប់ខ្លួន សមត្ថកិច្ចដកហូតម៉ូតូដែលលួចបាន រួមនឹងវត្ថុតាងសម្រាប់ធ្វើសកម្មភាពមួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើបាននាំមកកាន់នាយកដ្ឋាន ដើម្បីប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ ៖ សំណាង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ